ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង១០នាទីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦សមត្ថកិច្ច និងប្រជាជនថៃមួយក្រុមបានចុះមកឆែកឆេរ និងរឹបអូសទំនិញរបស់ពលរដ្ឋខ្មែរចំនួន២ទៅ៣តូប ប៉ុន្តែនៅក្នុងខណៈនោះពលរដ្ឋខ្មែរបានរេរាំងមិនអោយក្រុមសមត្ថកិច្ទថៃយកអីវ៉ាន់របស់ខ្លួនពីព្រោះជាច្រើនដងហើយដែលសមត្ថកិច្ទថៃ និងពលរដ្ឋមួយក្រុមតូចដែលបានធ្វើបាបអាជីវករខ្មែររហូតដល់ពេលនេះអាជីវករខ្មែរអត់ធ្មតលែងបានទើបកើតអំពើហិង្សានេះឡើងដែលបណ្ដាលអោយរថយន្តសមត្ថកិច្ចថៃមួយគ្រឿងក្រឡាប់បែកកញ្ញក់ខ្ទេច។
ក្រោយហេតុការនេះបានកើតឡើងតាមប្រភពពីស្ថានកុងស៊ុលខ្មែរបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ពុំមានការឃាត់ខ្លួនពលរដ្ឋខ្មែរទេហើយកុងស៊ុលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងបញ្ហានេះ តែនៅក្នុងម៉ោងនេះពុំមានពលរដ្ឋខ្មែរត្រូវបានភាគីថៃឃាត់ខ្លួនទេ៕



...
ដោយ៖ វណ្ណា