មន្ត្រីណាហ៊ាន ចុះហត្ថលេខាលើដីធ្លីសាធារណៈរបស់រដ្ឋទៅឱ្យឯកជនអភិបាលខេត្តកណ្ដាល ព្រមានចាត់វិធានការតាមផ្លូវច្បាប់លើ

ចែករំលែក៖

ខេត្តកណ្ដាល៖ ចាត់វិធានការមន្ត្រីក្រោមឱវាទរូបណាដែលហ៊ាន ចុះលើដីធ្លីសាធារណៈរបស់រដ្ឋ ដូចជាកុំពាក់ព័ន្ធនឹងបញ្ហាដីធ្លីរបស់រដ្ឋ អតីតឡូតិ៍នេសាទ ដែនឡូត៍នេសាទ បឹងបួរ និងប្រឡាយជាដើមទៅឱ្យឯកជន។ នេះជាព្រមានពី លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ទៅលើមន្ត្រីរបស់ខ្លួនបើពាក់ព័ន្ធទង្វើខុសច្បាប់។

សូមបញ្ជាក់ថា៖ ការព្រមានបែបនេះរបស់លោក គង់ សោភ័ណ្ឌ បានធ្វើឡើងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកលើកដែក ខេត្តកណ្តាល ដោយមានការចូលរួមពីលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក មន្ត្រីជាច្រើននាក់ ព្រមទាំងពលរដ្ឋជាង៤០០នាក់ផ្សេងទៀត។

មន្ត្រីក្រោមឱវាទទាំងអស់កុំឱ្យពាក់ព័ន្ធនឹងបញ្ហាដីធ្លីរបស់រដ្ឋ អតីតឡូត៍នេសាទ ដែនឡូត៍នេសាទ បឹងបួរ ប្រឡាយជាដើមខណៈដែលលោក អភិបាលខេត្តព្រមានពីវិធានការអភិក្រមទី៥របស់សម្ដេចតេជោ និងផ្លូវច្បាប់ស្ដីពីបទអំពើពុករលួយ ខណៈដែលគណៈកម្មការទី១០ នៃព្រឹទ្ធសភាទើបតែចុះមកអង្កេតហើយព្រមានលើបញ្ហា អំពើពុករលួយផងដែរនាពេលកន្លងទៅថ្មីៗនេះ»។
មិនតែប៉ុណ្ណោះ លោកអភិបាលខេត្តព្រមានលើមន្ត្រីរបស់ខ្លួនលើបញ្ហាដីធ្លី ថែមទាំងអំពាវនាវពលរដ្ឋទាំងអស់ដែលទន្រ្ទានកាន់កាប់ដីរដ្ឋខុសច្បាប់ និងកាន់កាប់ដីកម្មសិទ្ធិឯកជន របស់អ្នកដទៃ សូមដកខ្លួនចេញពីបញ្ហានេះ ខណៈដែលមេខ្លោបំផុសបំផុលនោះ មានចេទនាទុច្ចរិតយកប្រជាជនជាឈ្នាន់ប៉ុណ្ណោះហើយ «សុំកុំចាញ់បោកគេ» លើការកាន់កាប់ដីចុសច្បាប់បែបនេះ។
សូមរម្លឹកថា៖ បញ្ហារំលោភដីធ្លី មានឈ្មោះលោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ ល្បីតាមជាយៗក្រុងភ្នំពេញ និងខេត្តព្រះសីហនុ និងធ្លាប់លួចផលិតបារីខុសច្បាប់ រហូតដល់ខាងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបក្នុងបទល្មើសជាក់ស្តែង តែដោយអំណាចលូកចូលអន្តរាគមន៍ បទល្មើសនេះត្រូវស្ងាត់បញ្ចប់។
ថ្មីៗនេះករណីប្តឹងប្រជាពលរដ្ឋនៅខណ្ឌព្រែកព្នៅ ចាប់ដាក់ពន្ធនាគារ អាចនឹងមានបញ្ហាប្រឈមវិញ ប្រសិនតុលាការលើកលែងការចោទប្រកាន់ទៅលើជនជាប់ចោទទាំងនោះ ខណៈប្តឹងខុសពីទីតាំងដីទំនាស់ និងមិនមែនភ័ស្តុងច្បាស់លាស់។ នេះបើយោងតាមលិខិតក្រសួងយុត្តិធម៍ធ្វើរបាយការណ៍ដាក់ជូនប្រមុខរាជរដ្ឋាភិបាល៕
ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print