​ប្រជាពលរដ្ឋ​ខេត្ដឧត្ដរមានជ័យ​នាំ​គ្នា​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ដើម្បី​កាប់​ឈើ​គ្រញូង​លក់​តែ​កម្លាំង​តាម​ច្រកព្រំដែន​ថា​មិនដឹង​

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ​៖​ ប្រជាពលរដ្ឋ​ទាំង​ ចាស់​ទាំង​ក្មេង​ទាំង​ក្រមុំ​និង​កំលោះ​ដែល​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុង​ខេត្ដឧត្ដរមានជ័យ​មួយ​ចំនួន​ធំ​បាន​ នាំ​គ្នា​ឆ្លង​ដែន​ចូល​ក្នុង​ទឹកដី​ប្រទេស​ថៃ​ ដើម្បី​កាប់​ឈើ​គ្រញូង​យក​មក​លក់​ឱ្យ​ ក្រុម​ឈ្មួញ​ដែល​ចាំ​ទិញ​ស្រាប់​ ។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ជា​រៀង​ រាល់ថ្ងៃ​គេ​តែង​ឃើញ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​នាក់​ ដែល​រស់នៅ​តាម​ បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ​ ជា​ពិសេស​ ក្នុង​ខេត្ដឧត្ដរមានជ័យ​ទាំងចាស់ទាំងក្មេង​ ទាំង​ក្រមុំ​និង​កំលោះ​បាន​នាំ​គ្នា​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ ដើម្បីរ​កកាប់​ឈើ​គ្រញូង​មក​លក់​ ឱ្យ​ឈ្មួញ​ ។​ ការ​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ ក្នុង​ទឹកដី​ថៃ​សព្វ​ថ្ងៃនេះ​សឹងតែ​ក្លាយជា​ របរ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ទៅ​ហើយ​ ដែល​គេ​សង្កេត​ឃើញ​ថា​ពួក​គាត់​ម្នាក់ៗ​ ហាក់​មានការ​កាក់កប​និង​មាន​ជីវភាព​ធូរធារ​ប្រសើរ​ជាង​មុន​ ។​

​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ត្រ​ញំ​ង​បី​ ឃុំ​ព្រះ​ប្រឡាយ​ ស្រុក​ត្រ​ញំ​ង​ប្រសាទ​ ខេត្ដឧត្ដរមានជ័យ​គេ​បាន​ប្រទះ​ឃើញ​ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​យក​ដុំ​ឈើ​គ្រញូង​ដែល​ពួក​គាត់​បាន​ចូល​ទៅ​កាប់​ក្នុង​ទឹកដី​ថៃ​យក​មក​លក់​ឱ្យ​ក្រុម​ឈ្មួញ​ ដែល​បាន​បោះទីតាំង​ដើម្បី​ចាំ​ទិញ​ឈើ​ពី​ពួក​គាត់​ជា​ស្រេច​ដោយ​ពុំ​មានការ​បង្ក្រាប​ទប់ស្កាត់​ពី​សមត្ថកិច្ច​ណា​នោះ​ទេ​ ។​

​តាម​សម្ដី​រៀបរាប់​របស់​ប្រជាពលរដ្ឋ​ដែល​ប្រកបរ​បរកាប់​ឈើ​គ្រញូង​លក់​ បានឱ្យ​ដឹង​ថា​ រាល់ថ្ងៃ​ពួក​គាត់​ត្រូវ​បង់​ ប្រាក់​ឱ្យ​ទាហាន​ខ្មែរ​ ដែល​ប្រចាំការ​នៅ​ តាម​ច្រកព្រំដែន​ក្នុង​ម្នាក់​៨​ម៉ឺន​រៀល​ ដើម្បី​ បាន​ឆ្លង​ដែន​ចូល​ទៅ​ទឹកដី​ថៃ​ ។​ ពួក​គាត់​ ត្រូវធ្វើ​ដំណើរ​ចម្ងាយ​ប្រហែល​៣០-៤០​ គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​ ក្នុង​អំឡុង​ ពី​៥​ថ្ងៃ​ទៅ​៨​ថ្ងៃ​ទើប​ត្រឡប់​មក​វិញ​ ។​ ពេល​ ដែល​ពួក​គាត់​ចូល​ទៅ​នោះ​គឺ​ម្នាក់ៗ​សុទ្ធតែ​ផ្សង​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ពីព្រោះ​ថា​ប្រសិនបើ​ពួក​គាត់​ត្រូវ​ទាហាន​ថៃ​ប្រទះ​ឃើញ​គេ​នឹង​បាញ់​សម្លាប់​ចោល​ដូច​ជា​សត្វ​ធាតុ​ ។​

​ប្រជាពលរដ្ឋ​បន្ដ​ថា​ ហេតុ​ដែល​ពួក​ គាត់​សម្រេចចិត្ដ​ប្រកប​របរ​នេះ​ គឺ​ដោយ​ សា​រតែក​ត្ដា​ជីវភាព​ ហើយ​ម្យ៉ាងទៀត​ នោះ​ប្រសិនបើ​ពួក​គាត់​អាច​កាប់​ឈើ​ គ្រញូង​បាន​មក​មាន​ប៉ុន្មាន​ឈ្មួញ​គេ​ទិញ​ប៉ុណ្ណឹង​ក្នុង​តម្លៃ​សមរម្យ​ដែល​អាច​ឱ្យ​ពួក​គាត់​មាន​ជីវភាព​បាន​ល្អ​ប្រសើរ​ ។​

​ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​លោក​ ស៊ុន​ បូ​រ៉ា​ន់​ មេបញ្ជាការ​សឹក​រង​ស្រុក​ ត្រ​ញំ​ង​ប្រាសាទ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ នៅ​ត្រង់​ចំណុច​ភូមិ​ត្រ​ញំ​ង​បី​នោះ​ គឺ​ ប្រចាំការ​ដោយ​កម្លាំងយោធា​គ​៤​ ដោយ​ លោក​មិន​បានដឹង​រឿង​ទាំង​អស់នេះ​នៅ​ ឡើយ​ ព្រោះ​លោក​បាន​ប្រគល់​ការងារ​ នេះ​ទៅ​ឱ្យ​លោក​មេបញ្ជាការ​រង​ លឿ​ត​ ផល្លា​ ជា​អ្នកគ្រប់គ្រង​ផ្ទាល់​ ។​

​ដោយឡែក​លោក​លឿ​ត​ ផល្លា​ មេ​ បញ្ជាការ​គ​.៤​មិន​បាន​បកស្រាយ​ជុំវិញ​ ករណី​ខាងលើ​នេះ​ទេ​ ព្រោះ​ទូរស័ព្ទ​ចូល​តែ​ និយាយ​ស្ដាប់​គ្នា​មិន​បាន​ក៏​ដាច់​ទៅ​វិញ​ ។​

​ទោះបីជា​យ៉ាងណា​លោក​ឧត្ដមសេនីយ៍ត្រី​តុ​ន​ ញាន​ មេបញ្ជាការ​សឹក​រង​ខេត្ដ​ បន្ទាយ​មាន​ជ័យ​បានឱ្យ​ដឹង​ថា​ លោក​ពុំ​ ទាន់​បាន​ទទួល​របាយការណ៍​ណាមួយ​នៅ​ ឡើយ​ជុំវិញ​ករណី​នេះ​ ។​ លោក​ថា​នេះ​ អាច​ប្រហែល​មក​ពី​ថ្នាក់​ក្រោម​លាក់​ លៀម​មិន​ឱ្យ​លោក​ដឹង​ក៏​ថា​បាន​ តែ​យ៉ាង​ ណា​លោក​នឹង​ស៊ើបអង្កេត​ហើយ​ចាត់​ វិធានការ​ឱ្យ​បាន​ជាក់លាក់​ ៕​

20160202_113449_20160203-10291476

...

ដោយ៖ ប៉ែន​ នួន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print