ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានអន្ដោ ប្រវេសន៍នៃក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំផ្សព្វផ្សាយ ពីសមាសភាពក្រុមការ ងារចម្រុះចុះអនុវត្ដផែនការលេខ០១០ និងសេចក្ដីណែនាំលេខ១៦៧០របស់ ក្រសួងមហាផ្ទៃដល់ចៅសង្កាត់មេប៉ុស្ដិ៍ នគរបាលមណ្ឌល និងមេភូមិទូទាំងខណ្ឌ ច្បារអំពៅ ។
ពិធីផ្សព្វផ្សាយនេះស្ថិតក្រោមវត្ដ មានលោក ឃួង ស្រេង អភិបាលរងរាជ ធានីភ្នំពេញ និងលោក ឃួន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្ដោ ប្រវេសន៍ និងជាប្រធានក្រុមការងារ ចម្រុះចុះអនុវត្ដការងារគ្រប់គ្រងជន បរទេសអន្ដោប្រវេសន៍ រាជធានីភ្នំពេញ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ និងមានការចូលរួមពីចៅសង្កាត់-ស្មៀន ទាំង៨ អធិការខណ្ឌនាយប៉ុស្ដិ៍ និងមេភូមិ ទាំងអស់ ព្រមទាំងមន្ដ្រីពាក់ព័ន្ធនឹងការ ងារអន្ដោប្រវេសន៍នៃអធិការដ្ឋានខណ្ឌ ច្បារអំពៅសរុបចំនួន១៣៥នាក់ ។
កិច្ចប្រជុំផ្សព្វផ្សាយនេះសំដៅទៅលើការងារគ្រប់គ្រងជនបរទេសអន្ដោ ប្រវេសន៍និងពលករបរទេសដែលចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាទាំងអ្នកមានច្បាប់និងអ្នកអត់ច្បាប់ ជាពិសេស ណែនាំដល់អាជ្ញាធរ សមត្ថកិច្ចនៅមូល ដ្ឋានចុះទៅធ្វើការផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃលើការងារជំរឿន ជនបរទេសអន្ដោប្រវេសន៍ឱ្យបានចប់ សព្វគ្រប់ក្នុងឆ្នាំ២០១៦នេះ ។
លោកឧត្ដមសេនីយ៍ឯក ឃួន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្ដោ ប្រវេសន៍ក្រសួងមហាផ្ទៃបានមាន ប្រសាសន៍ក្នុងកិច្ចប្រជុំមានខ្លឹមសារ ដូច្នេះថាដោយអនុវត្ដតាមការណែនាំ របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួង មហាផ្ទៃក្រុមការងារនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ដែលជាសេនាធិការឱ្យ ក្រសួងមហាផ្ទៃក្នុងការគ្រប់គ្រងជនបរ ទេសអន្ដោប្រវេសន៍បាននិងកំពុងតែ បំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនលើការងារជនបរទេសអន្ដោប្រវេសន៍និង ពលករបរទេស ។ គិតចាប់តាំងពីបង្កើត អគ្គនាយកដ្ឋានអន្ដោប្រវេសន៍មកដល់ ថ្ងៃនេះក្រុមការងារអន្ដោប្រវេសន៍បាន ចុះស្រាវជ្រាវនិងឃាត់ខ្លួនជនបរទេស អន្ដោប្រវេសន៍ជាច្រើនជាតិសាសន៍អ្នកខ្លះមានឯកសារត្រឹមត្រូវតាមច្បាប់អន្ដោ ប្រវេសន៍ ចំណែកអ្នកខ្លះទៀតដែលគ្មាន ឯកសារគ្រប់គ្រាន់នឹងត្រូវបណ្ដេញចេញពីប្រទេសកម្ពុជាទៅប្រទេសដើមវិញ ។
លោកអនុប្រធាននាយកដ្ឋានបានបន្ដថា ការអនុវត្ដនីតិវិធីកន្លងមកមិនទាន់ បានគ្រប់ជ្រុងជ្រោយនៅឡើយទេ ។ ការ ងារគ្រប់គ្រងជនបរទេសអន្ដោប្រវេសន៍ទាមទារឱ្យមានកិច្ចសហការពីអាជ្ញា ធរ សមត្ថកិច្ចនៅមូលដ្ឋាន ទើបមាន ប្រសិទ្ធភាព ជាពិសេសលោក លោកស្រី ជាចៅសង្កាត់ នាយ នាយរងនគរបាល ប៉ុស្ដិ៍រដ្ឋបាល និងនគរបាលមណ្ឌលដែល គ្រប់គ្រងប្រជាពលរដ្ឋផ្ទាល់នៅតាមមូលដ្ឋាន ។ កិច្ចការងារដែលត្រូវធ្វើបន្ដលើ ការគ្រប់គ្រងជនបរទេសអន្ដោប្រវេសន៍ឱ្យមានប្រសិទ្ធភាពនោះ សូមនគរបាល នៅតាមបណ្ដាប៉ុស្ដិ៍រដ្ឋបាលបញ្ឈប់ការ ធ្វើឯកសារចុះបញ្ជីឱ្យជនអន្ដោប្រវេសន៍តទៅទៀត ហើយត្រូវសហការជាមួយ អាជ្ញាធរសង្កាត់ និងខណ្ឌធ្វើការផ្សព្វ ផ្សាយសេចក្ដីណែនាំលេខ១៦៧០ របស់ក្រសួងមហាផ្ទៃ ក្នុងការចុះជំរឿន ជនបរទេសអន្ដោប្រវេសន៍ដែលចូល មកក្នុងប្រទេសកម្ពុជាឱ្យបានចប់សព្វ គ្រប់ក្នុងឆ្នាំ២០១៦នេះ ។ ចំពោះជនបរ ទេសអន្ដោប្រវេសន៍ណាដែលមិនបាន ជំរឿនត្រូវចាត់ទុកថា ខុសច្បាប់អន្ដោ ប្រវេសន៍និងប្រឈប់មុខនឹងការបណ្ដេញ ចេញទៅប្រទេសដើមវិញ ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍សំណេះសំណាលនិងផ្ដាំ ផ្ញើដូច្នេះថា ការងារគ្រប់គ្រងជនបរទេស អន្ដោប្រវេសន៍នេះមិនមែនជាការងារ ដាច់ដោយឡែករបស់សមត្ថកិច្ចជំនាញនោះទេ គឺជាការងាររួមរបស់យើងទាំង អស់គ្នាដែលទាមទារឱ្យមានកិច្ចសហការរវាងអាជ្ញាធរសង្កាត់ ខណ្ឌ , នគរបាលប៉ុស្ដិ៍ រដ្ឋបាល និង អធិការដ្ឋាន ។ រឿងដែល សំខាន់សូមអស់លោកជាស្មៀនសង្កាត់ មិនត្រូវបំពេញឯកសារអត្រានុកូលដ្ឋាន ដល់ជនបរទេសអន្ដោប្រវេសន៍នោះឡើយត្រូវមានការសួរនាំស៊ើបអង្កេតឱ្យច្បាស់ពីស្ថាប័នជំនាញមុននឹងចុះបញ្ជីអត្រានុ កូលដ្ឋាន ។ ដោយឡែកមន្ដ្រីនគរបាល ប៉ុស្ដិ៍និងនគរបាលមណ្ឌលដែលគ្រប់គ្រងប្រជាពលរដ្ឋផ្ទាល់ត្រូវពិនិត្យឱ្យបានដិត ដល់ទៅលើឯកសារពាក់ព័ន្ធជាមួយជន បរទេសអន្ដោប្រវេសន៍មុននឹងដាក់ឱ្យ នាយប៉ុស្ដិ៍ចុះហត្ថលេខា កុំចេះតែបំពេញ ឯកសារផ្ដេសផ្ដាស ប្រយ័ត្ន ច្បាប់គឺជា ច្បាប់មិនអាចយកមនោសញ្ចេតនាមកលាយឡំបានទេ អ្នកណាធ្វើអ្នកនោះត្រូវ ទទួលខុសត្រូវ និយាយរួមត្រូវធ្វើការ ងារដោយភាពទទួលខុសត្រូវប្រកបដោយឆន្ទៈពិតប្រាកដនៅពេលដែលយើងមានសំណាងក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ។ បើយើងធ្វើខុសនីតិវិធីតែបន្ដិច នឹងបន្សល់ទុកឱ្យក្មេងជំនាន់ក្រោយស្ដី បន្ទោសថា “យើងជាមនុស្សក្បត់ជាតិ” ៕
ដោយ៖ សណ្ដោស










