ភ្នំពេញ៖ អតីតប្តី អ្នកនាង ម៉ន ថារ័ត្ន បានការបង្ហោះរូបភាព កូនប្រុសទាំង២នាក់ ដែលមានរបួសស្នាម ពេញខ្លួន ដោយសារតែត្រូវ អតីតពិធីការិនី រូបនោះបានធ្វើសកម្មភាពអំពើហិង្សា។
លោក ទី រ៉ានីល ដែលត្រូវជាអតីតប្តីរបស់ អ្នកនាង ម៉ន ថារ័ត្ន បានឲ្យអ្នកសារព័ត៌មានដឹងថា៖ គាត់បានបែកគ្នា ជាមួយភរិយា រហូត មកដល់ពេលនេះ មានរយៈពេលជិត៣ ឆ្នាំ មកហើយ ដោយមានការប្រកាស សាលក្រមហើយ ត្រូវបានតុលាការ សម្រេចឲ្យកូនម្នាក់១ ប៉ុន្តែដោយសារ លោកមិនដាច់ចិត្តអោយកូនៗបែកគ្នា ទើប លោកប្រគល់កូនទាំង២ ឲ្យទៅអតីតភរិយា ជាអ្នកមើលថែ ដោយកូនបងអាយុ១៣ ឆ្នាំ និងកូនប្អូនអាយុ៩ ឆ្នាំ។
ប្តីអតីតពិធីការិនីទូរទស្សន៍ក្នុងស្រុកមួយ បានបន្តថា ៖ ពេលនេះលោកក៏មានភរិយា ក្រោយដែរ ប៉ុន្តែតាំងពីបែកជាគ្នា ជាមួយ អតីតភរិយាមក នៅពេលដែលលោកទៅ មើលកូនម្តង ៗ តែងតែមានការរារាំងពី សំណាក់អតីតភរិយាពេល ខ្លះគាត់បានគំរាម កូនមិនឲ្យមកជួបរូបលោកជាឪពុកក៏មាន ដែរ ។
សូមបញ្ជាក់ថា៖ ភាគីទាំងពីរមានកាតព្វកិច្ច មើលថែទាំកូន ទោះជាមានការលែងលះមានសាលក្រមក៏ដោយ តែបើភាគីណាមួយបាន ប្រើហិង្សាលើលើ ឬអាចធ្វើឱ្យក្មេងបាត់បង់ឱកាសរៀនសូត្រ ភាគីម្ខាងមានសិទ្ធប្តឹងទៅតុលាការសុំសិទ្ធគ្រប់គ្រងកូន។
បើតាមកូនប្រុសទាំង ២នាក់បានប្រាប់ លោក ទី រ៉ា នីល ដែលជាឪពុកឲ្យដឹងថា ៖ ស្លាកស្នាមនេះ គឺតាំងពីថ្ងៃទី៤ ខែសីហា កន្លងមកហើយ ចំពោះមូលហេតុដែល ម្តាយ ម៉ន ថារ័ត្ន ប្រើប្រាស់អំពើហិង្សាបែបនេះ ដោយសារ តែកូនៗទាំង២នាក់ លេងហ្គេ ម ទូរស័ព្ទ និងមិនស្តាប់តាមការ ណែនាំរបស់ ម្តាយទើប ម្តាយបានយកខ្សែភ្លើងមកវាយ តែម្តង ។
ពេលនេះលោកកំពុងរៀបចំពាក្យបណ្តឹង ដើម្បីស្នើសុំកូនប្រុសទាំង២នាក់យកមើលថែវិញម្តង ។
ដោយឡែកអតីតពិធីការិនីអ្នកនាង ម៉ន ថារ័ត្ន បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដោយបញ្ជាក់ថា បងប្អូន ដែលចង់ដឹងរឿងដំណើរដើមទង ដែលតែស្ករតាមគ្នា គួរបញ្ឈប់វប្បធ៌មនឹងទៅ ការមើលហ្វេសប៊ុកតែពីជ្រុងម្ខាងមិនគ្រប់ជ្រុងជ្រោយទេ មនុស្សល្អគេមិនផុសរឿងពន្លើសការពិត ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះអតីតភរិយាខ្លួនអែង និងជាពិសេសមុខមាត់កូន អារម្មណ៍កូនលើបណ្តាញសង្គមចឹងដែរ។
នាងបច្ចុប្បន្ន ថា ជាម្តាយចិញ្ចឹមកូនប្រុសរបស់គាត់ទាំងពីរនាក់ ដោយរែកទាំងបំណុលអាពាហិ៍ពិពាហ៍ និងចិញ្ចឹមបីបាច់ថែរក្សា បង់ថ្លៃសិក្សារៀនសូត្រ ឈឺថ្កាត់យប់ថ្ងៃឡើយ។ យ៉ាងណា នាងជាម្តាយម្នាក់ ដែលពពោះបង្កើតកូនបីបាច់ម្នាក់អែង ជួនកាលកូនខ្ចីគ្មានប្តីនៅក្បែរក៏មាន និងអោបកូនមកជាមួយរហូត មិនថាលំបាកលំបិនយ៉ាងណាឡើយ បងប្អូនពិចារណាតាមការគួរ ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង ។
ចាំមើលភាគីទាំង២ មានអំណះអំណាងអីតាមផ្លូវតុលាការ ប្រសិនភាគីអតីតប្តី ប្តឹងសុំសិទ្ធគ្រប់គ្រងកូននោះ៕
ដោយ៖ សហការី