ដល់ថ្នាក់ហ្នឹងផង..! ល្បីថាអតីតពិធីការិនី ប្រើហិង្សាលើកូន ត្រូវអតីតប្តីរៀបចំប្តឹងសុំសិទ្ធគ្រប់គ្រងកូនវិញ

ចែករំលែក៖

ភ្នំពេញ៖ អតីតប្តី អ្នកនាង ម៉ន ថារ័ត្ន បានការបង្ហោះរូបភាព កូនប្រុសទាំង២នាក់ ដែលមានរបួសស្នាម ពេញខ្លួន ដោយសារតែត្រូវ អតីតពិធីការិនី រូបនោះបានធ្វើសកម្មភាពអំពើហិង្សា។

លោក ទី រ៉ានីល ដែលត្រូវជាអតីតប្តីរបស់ អ្នកនាង ម៉ន ថារ័ត្ន បានឲ្យអ្នកសារព័ត៌មានដឹងថា៖ គាត់បានបែកគ្នា ជាមួយភរិយា រហូត មកដល់ពេលនេះ មានរយៈពេលជិត៣ ឆ្នាំ មកហើយ ដោយមានការប្រកាស សាលក្រមហើយ ត្រូវបានតុលាការ សម្រេចឲ្យកូនម្នាក់១ ប៉ុន្តែដោយសារ លោកមិនដាច់ចិត្តអោយកូនៗបែកគ្នា ទើប លោកប្រគល់កូនទាំង២ ឲ្យទៅអតីតភរិយា ជាអ្នកមើលថែ ដោយកូនបងអាយុ១៣ ឆ្នាំ និងកូនប្អូនអាយុ៩ ឆ្នាំ។
ប្តីអតីតពិធីការិនីទូរទស្សន៍ក្នុងស្រុកមួយ បានបន្តថា ៖ ពេលនេះលោកក៏មានភរិយា ក្រោយដែរ ប៉ុន្តែតាំងពីបែកជាគ្នា ជាមួយ អតីតភរិយាមក នៅពេលដែលលោកទៅ មើលកូនម្តង ៗ តែងតែមានការរារាំងពី សំណាក់អតីតភរិយាពេល ខ្លះគាត់បានគំរាម កូនមិនឲ្យមកជួបរូបលោកជាឪពុកក៏មាន ដែរ ។
សូមបញ្ជាក់ថា៖ ភាគីទាំងពីរមានកាតព្វកិច្ច មើលថែទាំកូន ទោះជាមានការលែងលះមានសាលក្រមក៏ដោយ តែបើភាគីណាមួយបាន ប្រើហិង្សាលើលើ ឬអាចធ្វើឱ្យក្មេងបាត់បង់ឱកាសរៀនសូត្រ ភាគីម្ខាងមានសិទ្ធប្តឹងទៅតុលាការសុំសិទ្ធគ្រប់គ្រងកូន។

បើតាមកូនប្រុសទាំង ២នាក់បានប្រាប់ លោក ទី រ៉ា នីល ដែលជាឪពុកឲ្យដឹងថា ៖ ស្លាកស្នាមនេះ គឺតាំងពីថ្ងៃទី៤ ខែសីហា កន្លងមកហើយ ចំពោះមូលហេតុដែល ម្តាយ ម៉ន ថារ័ត្ន ប្រើប្រាស់អំពើហិង្សាបែបនេះ ដោយសារ តែកូនៗទាំង២នាក់ លេងហ្គេ ម ទូរស័ព្ទ និងមិនស្តាប់តាមការ ណែនាំរបស់ ម្តាយទើប ម្តាយបានយកខ្សែភ្លើងមកវាយ តែម្តង ។
ពេល​នេះ​​លោក​កំពុង​រៀបចំ​ពាក្យបណ្តឹង ដើម្បី​ស្នើ​សុំ​កូនប្រុស​ទាំង​២​នាក់​យក​មើលថែ​វិញ​ម្តង ។
ដោយឡែក​អតីត​ពិធី​ការិនី​អ្នក​នាង ម៉​ន ថា​រ័​ត្ន បាន​ធ្វើការ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ខ្លួន​ដោយ​បញ្ជាក់​ថា បងប្អូន ដែល​ចង់​ដឹង​រឿង​ដំណើរ​ដើមទង ដែល​តែ​ស្ករ​​តាម​គ្នា គួរ​បញ្ឈប់​វប្ប​ធ៌​ម​​នឹង​ទៅ ​ការ​មើល​ហ្វេ​ស​ប៊ុ​ក​តែ​ពី​ជ្រុង​ម្ខាង​មិន​គ្រប់​ជ្រុងជ្រោយ​ទេ មនុស្ស​ល្អ​គេ​មិន​ផុស​រឿង​​​ពន្លើស​​ការ​ពិត ក្នុង​គោលបំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​អតីត​ភរិយា​ខ្លួនអែង និង​ជា​ពិសេស​មុខមាត់​កូន​ អារម្មណ៍​កូន​លើ​បណ្តាញ​សង្គម​ចឹ​ង​ដែរ។
នាង​បច្ចុប្បន្ន ​ថា ជាម្តាយចិញ្ចឹម​កូនប្រុស​របស់​គាត់​ទាំង​ពីរ​នាក់ ដោយ​រែក​ទាំង​បំណុល​អាពា​ហិ៍​​ពិពាហ៍ និង​ចិញ្ចឹម​បីបាច់​ថែរក្សា បង់ថ្លៃ​សិក្សា​រៀនសូត្រ ឈឺ​ថ្កាត់​យប់​ថ្ងៃ​ឡើយ។ ​យ៉ាង​ណា នាង​ជា​ម្តាយ​ម្នាក់ ដែល​ពពោះ​បង្កើតកូន​បីបាច់​ម្នាក់អែង ​ជួនកាល​កូនខ្ចី​គ្មាន​ប្តី​នៅ​ក្បែរ​ក៏​មាន និង​អោប​កូន​មក​ជាមួយ​រហូត មិន​ថា​លំបាកលំបិន​យ៉ាងណា​ឡើយ បងប្អូន​ពិចារណា​តាម​ការ​គួរ ចង្កៀង​ផ្ទះ​អ្នក​ណា ភ្លឺ​ផ្ទះ​អ្នក​​ហ្នឹង ។
ចាំមើលភាគីទាំង២ មានអំណះអំណាងអីតាមផ្លូវតុលាការ ប្រសិនភាគីអតីតប្តី ប្តឹងសុំសិទ្ធគ្រប់គ្រងកូននោះ៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print