សមត្ថកិច្ចស្រុកកណ្ដៀងបង្រ្កាបបទល្មើសនេសាទ នៅឃុំរាំងទិល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងចម្រុះរួមមានមន្រ្តីសង្កាត់រដ្ឋជលផលកណ្ដៀង អធិការដ្ឋានខាងត្បូងបឹងទន្លេសាប អាវុធហត្ថ យោធា នគរបាល និងបរិស្ថាន ដឹកនាំដោយលោក គី គឹមណូ អភិបាលរងស្រុកកណ្ដៀង និងជាអនុប្រធានគណៈបញ្ជាការឯកភាពស្រុក ចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ប្រភេទរបាំងស្បៃមុង ។

ករណីកម្លាំងចម្រុះស្រុកកណ្ដៀងចុះបង្រ្កាបបទល្មើសនេសាទខាងលើស ធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចព្រែករាំងទិលរហូតដល់ព្រែកកំពុងគុជ ស្ថិតនៅភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ប្រាប់ថា លទ្ធផល ៖ កម្លាំងអនុវត្តបានរួមមានៈ របាំងស្បៃមុងចំនួន ២០ខ្សែ ស្មើនឹងប្រវែងចំនួន ២២០០ម៉ែត្រ បង្គោលចម្រឹងចំនួន ៨៥០ដើម លូកងស្បៃមុងចំនួន ៤០មាត់ និងចាក់លែងត្រីចម្រុះទម្ងន់ចំនួន ៣០គីឡូក្រាមផងដែរ ។

លោក នាយខណ្ឌរដ្ឋបាលជលផលបន្តទៀតថា ចំពោះឧបករណ៍ទំនើប(របាំងស្បៃមុង) និងឧបករណ៍រួមផ្សំដែលជាវត្ថុតាង បានបំផ្លាញចោលនៅនឹងកន្លែង ៕

ដោយ៖ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print