សូមបើកបរគោរពច្បាប់ចរាចរណ៍ផង ..ស្លាប់៤នាក់ និងរបួស៤៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឱ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល៤៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ បើកបរលើសល្បឿន មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រើប្រាស់ទូរស័ព្ទពេលបើកបរ ស្រវឹង បត់គ្រោះថ្នាក់ ងងុយ ប្រជែងគ្រោះថ្នាក់ កត្តាយាន។
ដើម្បីបញ្ចៀស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សូមបងប្អូន ត្រូវប្រកាន់យក៖

ទី១- ត្រូវពាក់មួកសុវត្ថិភាពជានិច្ច​ ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត​ ទោះជិត​ ឬឆ្ងាយគ្រប់ពេលវេលា​។

២-មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត។

៣- មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាខាត។

៤-​ត្រូវគោរពសិទ្ធអាទិភាព​ គោរពសញ្ញាចរាចរណ៍​ និងប្រកាន់ស្តាំជានិច្ច។

៥- ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។

៦- មិនត្រូវបត់​ ឬវ៉ាជែង​ ក្នុងភាពប្រថុយប្រថាន​ ឬប្រើទូរស័ព្ទគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។

៧- ត្រួតពិនិត្យលក្ខណៈបច្ចេកទសយានយន្ត​ជាប្រចាំ​ ពិសេសត្រួតពិនិត្យ​ កង​ ចង្កូត​ ហ្វាំង​ ភ្លើងបំភ្លឺ-ល-។

៨-​ សូមកុំផ្ទុកអ្នកដំណើរ​ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ​ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ​ ឬកម្មករលើដំបូល​ និងសូមមេត្តាកុំដំឡើងថ្លៃក្នុងឱកាសនេះ។

៩- មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក

១០-​ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច​ ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យនិង។

១១-សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវទាំងអស់​ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់តឹងរ៉ឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក។ ដើម្បីជៀសវាងការប្រឈមចំពោះផ្លូវច្បាប់​ សូមបងប្អូនគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន​ ដើម្បីការពារអាយុជីវិតរបស់ខ្លួនឯងផ្ទាល់​ ដើម្បីសុខដុមរមនាក្នុងក្រុមគ្រួសារ​ ដើម្បីការពារទ្រព្យសម្បត្តិរបស់ប្អូន​ ដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស​ សេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិយើង ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print