ការប្រកួតពានរង្វាន់ FA Cup និងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ត្រូវបានកាត់បន្ថយសម្រាប់រដូវកាល២០២០-២០២១

ចែករំលែក៖

ការប្រកួតដណ្តើមពានរង្វាន់អង់គ្លេស FA Cup ក្នុងរដូវកាល២០២០–២០២១ ត្រូវបានកាត់បន្ថយដោយមិនមានការប្រកួតជុំច្រើនដូចរដូវកាលមុនទេ នៅក្នុងប្រតិទិនសម្រាប់ការប្រកួត ។

ចំណែកការប្រកួតដែលនឹងចាប់ផ្តើម នៅថ្ងៃទី១ ខែកញ្ញា ហើយវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley នាថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២១ គឺជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអង់គ្លេស League Cup ដែលធ្វើឡើងតែមួយជើងទេ ពោលគឺគ្មានការប្រកួតក្នុងទឹកដី និងក្រៅទឹកដីឡើយ។

ការប្រកួតអង់គ្លេស League Cup ជុំទី១គ្រោងនឹងធ្វើនៅថ្ងៃទី៥ខែកញ្ញា ខណៈដែលការប្រកួត៣ ជុំបន្ទាប់នឹងត្រូវប្រកួតនៅរៀងរាល់ពាក់សប្តាហ៍ចាប់ពីថ្ងៃទី១៥–១៦ ខែកញ្ញា។ ដោយឡែកប្រាក់រង្វាន់ FA Cup ត្រូវបានកាត់បន្ថយពាក់កណ្តាលចាប់ពីឆ្នាំ២០១៩–២០២០នេះ ហើយត្រូវបានលុបចោលវគ្គជម្រុះមួយចំនួននៅរដូវកាលក្រោយ ដោយសារតែផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃជំងឺរាតត្បាតកូវីដ-១៩។

ការចាប់រង្វាន់សម្រាប់ការប្រកួតវគ្គដំបូងពានរង្វាន់ FA Cup និងការប្រកួតជុំទី១ នៃ EFL Cup នឹងធ្វើឡើងនៅថ្ងៃទី១៨ខែសីហា។ ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup នឹងធ្វើឡើងនៅកីឡដ្ឋាន Wembley នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។ ដោយឡែកពានរង្វាន់ EFL Trophy នឹងចាប់ផ្តើមនៅថ្ងៃទី៨–៩ ខែកញ្ញា ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ដែរ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print