អាមេរិកចាប់នាវាដឹកប្រេងអុីរ៉ង់​៤គ្រឿង ​ហើយបញ្ជូនទៅកាន់ទីក្រុងHouston

ចែករំលែក៖

អន្តរជាតិ៖ អាមេរិក​បានចាប់នាវាដឹកប្រេង​៤គ្រឿងរបស់អ៊ុីរ៉ង់​នៅតំបន់សមុទ្រអន្តរជាតិ ដោយចោទប្រកាន់ពីបទ ដឹកជញ្ជូនថាមពលបំពានច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក​។
កាលពីថ្ងៃទី​១៣ខែសីហា​ មន្ត្រីអាមេរិក បានបញ្ជាក់ទៅកាន់សារព័ត៌មាន The Wall Street Journalថា អាមេរិកបានចាប់នាវាដឹកប្រេង​៤គ្រឿងរបស់អុីរ៉ង់នៅដែនសមុទ្រអន្តរជាតិដែលបានបំពានច្បាប់អន្តរជាតិ។ នាវាដឹកប្រេងរបស់អុីរ៉ង់ មានឈ្មោះ Luna, Pandi, Bering និង Bella ។ សកម្មភាពខាងលើ បង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអាមេរិក នឹងអុីរ៉ង់​។​
នៅពេលនេះនាវាដឹកប្រេង​ទាំង៤គ្រឿង​របស់អុីរ៉ង់​ដែលអាមេរិកចាប់ពេលនេះកំពុងធ្វើដំណើរទៅកាន់ទីក្រុង Houston រដ្ឋតិចសាស់ ដែលមានកំពង់ផែប្រេងដ៏ធំនៅទីនោះ​។ កាលពីខែកក្កដាកន្លងមក​ អាមេរិកបានស្វែងរកការគាំទ្រពីតុលាការសហរដ្ឋអាមេរិក​ ដើម្បីចាប់នាវាដឹកប្រេងរបស់អុីរ៉ង់​​បញ្ជូនទៅកាន់​ប្រទេសវេណេហ្ស៊ុយអេឡា​។
កាលពីថ្ងៃទី​១០​ខែសីហា​ ប៉ាគីស្ថាន​បានចាប់នាវាដឹកប្រេងអុីរ៉ង់​មួយគ្រឿង​នៅកំពង់ផែទីក្រុងការ៉ាជី​ តាមសំណើរបស់អាមេរិក​។ ប៉ុន្តែអាមេរិក​មិនបានប្រកាសបញ្ជាក់ថា​នាវាអុីរ៉ង់​ដែលបញ្ជូនទៅកាន់ទីក្រុង Houston ទាំង​៤គ្រឿង​នោះតើមានទាំងនាវាដែលចាប់បាននៅប៉ាគីស្ថាន​នោះដែរឬទេ។
នាវាដឹកប្រេង​នៅតំបន់ឈូងសមុទ្រពែក្ស បានក្លាយទៅជាគោលដៅរបស់អាមេរិក​ ក្រោយពេលអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀង​បរមាណូជាមួយអុីរ៉ង់​ ។ រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ បានចោទប្រកាន់​អុីរ៉ង់​ថា​បាញ់ប្រហារទៅលើនាវាដឹកប្រេង នៅតំបន់សមុទ្រពែក្ស៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print