ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងចម្រុះដឹកនាំដោយលោក ទៀង ដេវីឌ នាយខណ្ឌរដ្ឋបាលព្រៃឈើចុះបង្ក្រាបទីតាំងសិប្បកម្មកែឆ្នៃឈើប្រណិតអត់ច្បាប់មួយកន្លែងនៅចំណុចនគរបាលរដ្ឋបាលអន្លង់វែង ស្ថិតក្នុងភូមិកណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានម្ចាស់ឈ្មោះ អ៊ុន សំរ៉ង ។
ក្នុងបេសកកម្មបង្រ្កាបនេះជាលទ្ធផលរឹបអូសបានឈើប្រភេទគគី ចំនួន២៥១ដុំ ស្មើនិង២២ម៉ែត្រគូប រួមទាំងម៉ាស៊ីនឈូស ច្រៀកចំនួន១ ដោយឡែកម្ចាស់សិប្បកម្មអត់ច្បាប់ខាងលើ ត្រូវបានរត់គេចខ្លួន ចំណែកវត្ថុតាងត្រូវបានកម្លាំងចម្រុះបញ្ជូនទៅរក្សាទុកក្នុងទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ។
បើតាមការអោយដឹងពីរដ្ឋបាលព្រៃឈើស្រុកអន្លង់វែង លោក គួន រ៉ាឌី បានអោយដឹងថា រោងសិប្បកម្មកែឆ្នៃដែលបានធ្វើការបង្ក្រាបដោយលោកបានហៅម្ចាស់រោងសិប្បកម្មទៅធ្វើកិច្ចសន្យាមួយដងរួចមកហើយ ដោយសូមកុំអោយមានការបន្តរប្រកបអាជីវកម្មប្រមូលនិងប្រើប្រាស់អនុផលព្រៃឈើអត់ច្បាប់បន្តទៀត ។ ដោយឡែកម្ចាស់រោងសិប្បកម្មមិនបានគោរពទៅតាមកិច្ចសន្យាដោយនៅតែបន្តប្រកបអាជីវកម្មអត់ច្បាប់និងប្រើប្រាស់អនុផលព្រៃឈើគ្មានការនុញ្ញាតពីរដ្ឋបាលព្រៃឈើ ដោយនៅតែបន្តកែឆ្នៃផ្គើននិងច្បាប់ទើបឈានដល់ការចុះបង្ក្រាបនិងរឹបអូ្សវត្ថុតាង ។ រីឯជនបង្កដែលបានរត់គេចខ្លួនបាត់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ស្តីពិព្រៃឈើ ។
គួរបញ្ជាក់ផងដែរថា ទីតាំងកែឆ្នៃនិងប្រើប្រាស់អនុផលព្រៃឈើដោយគ្មានច្បាប់នៅស្រុកអន្លង់វែង មានរហូដល់រាបរ៧កន្លែង ដែលជាជំនាញរដ្ឋបាលព្រៃឈើគ្រោងនឺងដាក់កំណត់់មុខសញ្ញាចុះអនុវត្តបង្ក្រាបជាបន្តបន្ទាប់ ដើម្បីលប់បំបាត់នុវការប្រកបអាជីវកកម្មបែបអនាធិបតេយ្យ ៕





ដោយ៖ ប៉ែន នួន










