​តើ​មហាសេដ្ឋី​អចលនទ្រព្យ​អាច​ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​ដែរ​ឬទេ​?

ចែករំលែក៖

​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាបឋម​ដើម្បី​ជ្រើសរើស​បេក្ខភាព​ប្រធានាធិបតី​តំណាង​ ឱ្យ​គណបក្ស​សាធារណរដ្ឋ​មហាសេដ្ឋី​ ដូ​ណា​ល់​ ត្រាំ​ មិន​ទទួល​បាន​ជោគជ័យ​ នោះ​ឡើយ​ក្នុង​ជំហាន​ដំបូង​ ។​ លោក​ ដូ​ណា​ល់​ ត្រាំ​ បរាជ័យ​ទៅ​ហើយ​ក្រោម​គូ​ ប្រជែង​របស់​ខ្លួន​។​

aes (3)

​បក្ខ​ភាព​គណបក្ស​សាធារណរដ្ឋ​លោក​ Ted​ Cruz​ បាន​នាំមុខ​លើ​មហាសេដ្ឋី​ អចលនទ្រព្យ​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​ រើស​បក្ខ​ភាព​ប្រធានាធិបតី​នៅ​ក្នុង​រដ្ឋ​ Iowa​ កាលពី​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ទាំងនោះ​ ជា​ការ​ខកចិត្ដ​យ៉ាង​ខ្លាំង​សម្រាប់​លោក​ ដូ​ណា​ល់​ ត្រាំ​ ក្នុង​ការ​ប្រកួតប្រជែង​ ចូល​កាន់​តំណែង​នៅ​សេត​វិមាន​ ។​

​ការ​បោះ​ឆ្នោត​ជាបឋម​ដើម្បី​ជ្រើស​ សើ​បេក្ខភាព​ប្រធាន​ធិ​បតី​មហាសេដ្ឋី​ ដូ​ណា​ល់​ ត្រាំ​ ទទួល​បរាជ័យ​ក្រោម​គូ​ ប្រជែង​របស់​ខ្លួន​មក​ពី​គណបក្ស​សាធារណរដ្ឋ​ដូច​គ្នា​គឺ​លោក​ Ted​ Cruz​ តំណាង​ រាស្ដ្រ​មក​ពី​រដ្ឋ​តិច​សាស​។​ លោក​មហា​ សេដ្ឋី​ ដូ​ណា​ល់​ ត្រាំ​ ទទួល​បានការ​គាំទ្រ​ តែ​២៤​ភាគរយ​ប៉ុណ្ណោះ​ចំណែក​គូប្រជែង​មាន​សំឡេង​គាំទ្រ​ដល់​ទៅ​២៨​ភាគរយ​ ។​

​ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​វិញ​ អតីតរដ្ឋមន្ដ្រី​ក្រសួង​ការ​បទេស​អា​មេ​រិ​ក​ លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ នាំមុខ​ក្នុង​ គណបក្ស​របស់​ខ្លួន​គឺ​មាន​សំឡេង​គាំទ្រ​ ដល់​ទៅ​៥០​ភាគរយ​ ចំណែក​គូប្រជែង​ តាម​ប្រកៀក​ប្រកិត​ពីក្រោយ​ដោយ​មាន​សំឡេង​គាំទ្រ​៤៩​ភាគរយ​ ។​

​ពលរដ្ឋ​នៅ​ក្នុង​រដ្ឋ​ Iowa​ បាន​នាំ​គ្នា​ ទៅ​បោះ​ឆ្នោត​យ៉ាងច្រើន​ដើម្បី​ជ្រើសរើស​ បេក្ខភាព​ដែល​ខ្លួន​ស្រឡាញ់​សម្រាប់​ តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​ ។​

​លទ្ធផល​ខាងលើ​គ្រាន់តែ​ជា​ការ​បោះ​ ឆ្នោត​ក្នុង​រដ្ឋ​មួយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​រដ្ឋ​ទាំង​៥០​នៅ​អា​មេ​រិ​ក​។​ គេ​មិន​ទាន់​អាច​ សន្និដ្ឋាន​បាន​ថា​ បេក្ខភាព​ណាមួយ​នឹង​ ក្លាយជា​តំណាង​ឱ្យ​គណបក្ស​របស់​ខ្លួន​ក្នុង​ការ​ប្រកួតប្រជែង​បោះ​ឆ្នោត​ជា​ផ្លូវការ​សម្រេច​នា​ពេល​ខាង​មុខ​។​ ប៉ុន្ដែ​អ្នក​ វិភា​គជា​ច្រើន​ជឿជាក់​ថា​ នៅ​ទីបំផុត​ មាន​តែ​បេក្ខភាព​២​រូប​ប៉ុណ្ណោះ​ដែល​មាន​ សមត្ថភាព​ខ្ពស់​ទទួល​បាន​សំឡេង​គាំទ្រ​ ច្រើន​នោះ​គឺ​លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ និង​មហាសេដ្ឋី​ដូ​ណា​ល់​ ត្រាំ​ ៕

aes

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print