លួចម៉ូតូពីខណ្ឌ៧មករា មកជាប់អន្ទាក់សមត្ថកិច្ចនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពកាច់សោរកម៉ូតូរបស់ជនរងគ្រោះ កាលពីយប់លុះដល់រសៀលនេះបានធ្វើដំណើរតាមផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើងលុះដល់ចំណុចម្ដុំវត្តអន្លង់ក្ងាន ក៏មាននគរបាលចរាចររាជធានីបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរក៏ឃាត់ខ្លួនជនសង្ស័យនេះបានតែម្តង។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវហាណូយ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

បើតាមសម្តីរបស់នារីរងគ្រោះបានឲ្យដឹងថា កាលពីយប់មិញរូបនាងបានទុកម៉ូតូនៅក្រោមផ្ទះលេខ២៦B ផ្លូវ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ហើយក៏បានបាត់តាំងពីវេលាម៉ោង១០យប់មិញដោយសារជនសង្ស័យ២នាក់នឹងកាច់កម៉ូតូយកទៅ។

នារីរងគ្រោះនោះឈ្មោះ ឈួន ស្រីលឹម អាយុ២៥ឆ្នាំ មុខរបរធ្វើការនៅអគារវឌ្ឍន ស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា។ ចំណែកជនសង្ស័យទី១​ឈ្មោះ ជ្រោត ចាន់ធី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ កែវ ពុទ្ធមិនា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅម្ដុំបូរីកីឡា សង្កាត់វាលរង់ ខណ្ឌ៧មករា ៕

12636886_958553584199702_1252224439_o

12637126_958553574199703_359296869_o

12636950_958553567533037_123570457_o

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print