គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ សរុបចំនួន ១២លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់ របួសធ្ងន់​ស្រាល ២៥​នាក់​

ចែករំលែក៖

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ចំនួន ១២​លើក (យប់ ២លើក) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៤នាក់ (ស្រី ១នាក់) របួសធ្ងន់ ១១នាក់ (ស្រី ៤នាក់​) របួសស្រាល ១៤នាក់ (ស្រី ៥នាក់) និង​មិន​ពាក់មួក​ពេល​គ្រោះ​ថ្នាក់​មាន ១៨​នាក់ (យប់ ៥នាក់)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២១គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៦​គ្រឿង រថយន្ត​ធុន​តូច ២​គ្រឿង និងរថយន្តធំ ៣គ្រឿងផងដែរ។​

...

មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ៖ ល្មើស​ល្បឿន ៣​លើក ប្រជែងគ្រោះថ្នាក់ ១លើក ស្រវឹង ៣លើក បើកមិនប្រកាន់ស្តាំ ១លើក បត់គ្រោះថ្នាក់ ១លើក និងមិនគោរពសិទ្ធ ៣លើក ដោយឡែក​យាន​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ៩១៥៨គ្រឿង បាន​ធ្វើ​ការអប់រំ​មាន ៤៧៣២គ្រឿង និង​ពិន័យ​សរុប ៤៤២៦គ្រឿង និង​ពុំមានឃាត់​យាន​ទុកនោះទេ​​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print