កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនខ្លួនអ្នកបញ្ជាគ្រឿងចក្រដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនបុរសបញ្ជាគ្រឿងចក្រម្នាក់ទៅសាលាដំបូងខេត្តហើយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ក្នុងករណីមនុស្សឃាតដោយអចេតនា និងបង្ករបួសស្នាមដោយអចេតនា ដែលកើតឡើងកាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៤និង១០នាទី នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរងរបួសធ្ងន់-ស្រាលចំនួន៤នាក់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ករណីនេះបង្កឡើងដោយឈ្មោះ ពុធ លីវិន ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកគ្រឿងចក្រស្ទូចជញ្ជាំងបេតុងថ្ម ដើម្បីសាងសង់អគារផ្ទះល្វែងឱ្យក្រុមហ៊ុនបុរី (ដឹផាកស៊ីធីប៉ោយប៉ែត) មានការធ្វេសប្រហែសបណ្ដាលឱ្យគ្រឿងចក្រផ្ងារជើង ហើយដងសន្ទូចបានបាក់រលំបណ្ដាលឱ្យសង្កត់បុរី និងហួសទៅសង្កត់លើផ្ទះប្រជាពលរដ្ឋដែលនៅជាប់របងបុរី បណ្ដាលឱ្យមានមនុស្សស្លាប់ និងរងរបួសចំនួន៩នាក់តែម្ដង។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយពីកើតហេតុកម្លាំងរបស់លោកក៏បានឃាត់ខ្លួនអ្នកបញ្ជាគ្រឿងចក្រភ្លាមៗ ហើយនាំយកមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ បច្ចុប្បន្ន អ្នកបញ្ជាគ្រឿងចក្ររូបនេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ៕ ដោយ សសម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print