ខណៈនេះ! ជំនន់ទឹកភ្លៀងកំពុងសម្រុកលិចភូមិដំបូក១០០ ឃុំត្នោតជុំ និងភូមិអូរចាន់ ឃុំស្វាយស

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋភូមិដំបូក១០០ ឃុំត្នោតជុំ និងភូមិអូរចាន់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាបឋមថា ខណៈនេះជំនន់ទឹកភ្លៀងកំពុងសម្រុកលិចលង់តំបន់មួយចំនួននៃមូលដ្ឋានរបស់ពួកគាត់ ហើយក៍កំពុងខ្វែងខ្វាត់រកទីទួលសុវត្ថិភាពផងដែរ ។

សេចក្ដីរាយការណ៍ដដែលបន្តថា ករណីជំនន់ទឹកភ្លៀងកំពុងសម្រុកលិចនេះ ទើបនឹងកំពុងកើតមានឡើងនោះទេ ប៉ុន្តែក៍ពុំទាន់មានករណីខូចខាតឬរងគ្រោះអ្វីគួរឲ្យកត់សំគាល់នោះដែរ ខណៈកន្លងមកតំបន់ខ្លះៗមួយចំនួនដីនៅប្រេសបែកក្រហែងនៅឡើង តែយ៉ាងណាមិញពួកគាត់បានត្រៀម និងប្រុងប្រយ័ត្ននោះដែរ ព្រោះបច្ចុប្បន្នអត់មានទឹកសោះស្រាប់សម្រុកបែបនេះ ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print