សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ឆ្លៀតពេលចូលរួមបរិច្ចាគឈាម

ចែករំលែក៖

ភ្នំពេញ៖ ជនរួមជាតិជាទីគោរពស្រឡាញ់!

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំសូមឆ្លៀតយកឱកាសនេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ក្មួយៗយុវជនយុវនារីជាទីស្រឡាញ់ សូមចូលរួមបរិច្ចាគឈាមជួយសង្រ្គោះជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាមចាំបាច់បំផុត នៅក្នុងប្រទេស។ ច្បាស់ណាស់ យើងពិតជាសប្បាយចិត្តនៅពេលដែលយើងអាចជួយជីវិតមនុស្សបាន តាមរយៈការផ្តល់ឈាម។

ខ្ញុំមានជំនឿថា ពលរដ្ឋគ្រប់ៗរូបអាចធ្វើបាន ជាពិសេសយុវជន ដែលគ្រាន់តែចំណាយពេល ២៥ នាទីតែប៉ុណ្ណោះ។ ការបរិច្ចាគឈាមគឺមិនប៉ះពាល់ដល់សុខភាពឡើយ។ ចំពោះរូបខ្ញុំគឺនឹងឆ្លៀតយកពេលពីការងារទៅបរិច្ចាគឈាមជួយពលរដ្ឋនៅថ្ងៃណាមួយខាងមុខនេះ ប្រសិនបើគ្រូពេទ្យដែលព្យាបាលខ្ញុំអនុញ្ញាតិ។

សូមបងប្អូនប្រជាពលរដ្ឋ និងយុវជនទូទាំងប្រទេសចូលរួមបរិច្ចាគឈាមជួយសង្រ្គោះជីវិតមនុស្សនៅថ្ងៃនេះទាំងអស់គ្នា! សូមអរគុណ៕

image

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print