ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩ពីខាងក្រៅ កូរ៉េខាងជើងបានសម្រេច​ឈប់ទទួលជំនួយពីបរទេស

ចែករំលែក៖

បើទោះបី​ប្រឈមនឹងផលប៉ះពាល់ខ្លាំងដោយសារតែគ្រោះទឹកជំនន់ និងការបិទព្រំដែន ដោយសារតែការឆ្លងកូវីដ​-១៩ កូរ៉េខាងជើងបានសម្រេច​ផ្អាកទទួលជំនួយពីបរទេស ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩​ តាមកញ្ចប់ទំនិញផ្តល់ជំនួយ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី​១៣ ខែសីហា​បានប្រកាសថា កូរ៉េខាងជើងកំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំង​ដោយគ្រោះទឹកជំនន់ ប៉ុន្តែប្រទេសនេះនឹងមិនទទួលជំនួយពីបរទេសក្នុងពេលនេះឡើយ ដោយខ្លាច​ឆ្លងរាលដាលកូវីដ​-១៩​តាមរយៈជំនួយទាំងនោះ។
សារព័ត៌មានជាតិកូរ៉េខាងជើង(KCNA) បានផ្សាយថា នៅក្នុងកិច្ចប្រជុំស្តីពី​វិធីសាស្ត្រដោះស្រាយក្រោយគ្រោះទឹកជំនន់ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបញ្ជាក់ថា ស្ថានភាពនៃការឆ្លងរាលដាលកូវីដ​-១៩​ កើនឡើងយ៉ាងខ្ពស់នៅលើពិភពលោក បង្ខំឲ្យប្រទេសនេះត្រូវបិទព្រំដែន​ ហើយចាត់វិធានការទប់ស្កាត់យ៉ាងតឹងតែងបំផុត ។ ទាំងនោះហើយទើបកូរ៉េខាងជើងមិនទទួលជំនួយណាមួយពីក្រៅប្រទេសនោះឡើយ​។
គ្រោះទឹកជំនន់បានបំផ្លាញផលដំណាំកូរ៉េខាងជើង​អសជិត​៤០ពាន់ហិកតា និងផ្ទះសម្បែងជាង​១៦ពាន់ខ្នង​រងការខួចខាត ផ្លូវថ្នល់ជាច្រើនក៏រងការបំផ្លាញផងដែរដោយសារទឹកជំនន់​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print