Breaking News ៖ សមត្ថកិច្ចឃាត់ខ្លួន លោក សួង សុភ័ណ្ឌ ពាក់ព័ន្ធបទល្មើសជាក់ស្តែងទាក់ទងការបំភ្លៃការណ៍ពិតលើបញ្ហាព្រំដែន

ចែករំលែក៖

ភ្នំពេញ៖ មុននេះបន្តិច..! នៅរសៀលថ្ងៃទី១៤ ខែសីហា លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ «លោក សួង សុភ័ណ្ឌ ពិតជាត្រូវបានឃាត់ខ្លួនមែន ក្នុងបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់បំភ្លៃការណ៍ពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុស លើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា ប្រព្រឹត្តបទល្មើសក្បត់ជាតិ»។
សូមបញ្ជាក់ថា៖ លោក សួង សុភ័ណ្ឌ ប្រធានគណបក្ស ខ្មែរឈ្នះ ពាក់ព័ន្ធបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់បំភ្លៃការណ៍ពិតលើបញ្ហាព្រំដែន ខណៈប្រទេសជាតិគិតរឿងព្រំដែន និងប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩។

បច្ចុប្បន្នលោក សួង សុភ័ណ្ឌ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់ ហើយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងជូនព័ត៌មានលំអិតនាពេលក្រោយទៀត។ នេះជាថ្លែងពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print