ភ្នំពេញ៖ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះ ឃើញថាអាវុធហត្ថរាជធានីភ្នំពេញបានបន្តចេញរថយន្តដឹកជញ្ជូន និង រថយន្តបម្រើប្រតិបត្តិការ របស់ខ្លួន រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត ជាច្រើនគ្រឿង ប្រកបដោយសណ្តាប់ធ្នាប់៕
ដោយ៖ ចន្ទ លីហ្សា
...