ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅមុខវត្ត​ព្រះ​ពុ​ទ្ធឃោសាចា​រ្យ

ចែករំលែក៖

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​បានឃើញ​បុរស​
ម្នាក់ដើរ​កាន់​បង្គោល​ដងទង់​ជាតិនៅមុខវត្តព្រះពុទ្ធឃេាសាចារ្យដោយខ្លួនរបស់គាត់់យោលចុះឡើងៗ ហើយមិនដឹងជាយ៉ាងម៉េចទេស្រាប់តែ​ដួល​ស្លាប់​ភ្លាមៗ​ដោយ​ពុំ​ដឹង​ពី​មូលហេតុ​។​

​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង ២០ នាទីព្រឹកថ្ងៃទី ​១៤ ខែសីហា ឆ្នាំ២០២០តាម​បណ្តោយ​ផ្លូវលេខ ៤៧ ខាងមុខវត្តព្រះពុទ្ធឃោសាចា​រ្យ ក្នុងសង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សពបុរសរូបនេះគេនៅ​​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មា​នវ័យប្រហែល​៣០​ឆ្នាំ ​។​

​ប្រភពព័ត៌មានពីប្រជាពលរដ្ឋបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ បាន​ទៅ​ចូល​អង្គុយ​ផឹក​កាហ្វេ តែ​ត្រូវបាន​ម្ចាស់​ហាង​ដេញ​ចេញពី​កន្លែង​នោះ ស្រាប់តែជនរងគ្រោះបានដើរមកដល់​របង​វត្ត​ហើយ​​ឈរ​កាន់​ដងទង់​ជាតិ​ ​មាន​សភាព​យោលខ្លួន ហើយមួយ​សន្ទុះក្រោយមកស្រាប់តែឃើញបុរសរូបនេះ​ដួល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយ​ពុំ​ដឹង​ពីមូលហេតុ​​។​

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានចុះមក​ដល់ និង​ទាក់ទង​ទៅខាង​ជំនាញ​ពិនិត្យ​កោសល្យវិច័យ ឲ្យ​ចុះមក​ពិនិត្យ​ដោយ​បញ្ជាក់ថា បុរសរូបនេះ​ស្លាប់​ដោយសារ​ខ្យល់គរ ​រួច​បានធ្វើ​កំណត់ហេតុ​ប្រគល់​សពឲ្យទៅរថយន្ត
សាមុយដឹកយកទៅវត្តទឹកថ្លាដើម្បី​រង់ចាំ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ដោយ៖ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print