ឆាយ​ ឡុ​ង​ រកស៊ី​ដឹកឈើ​ប្រណិត​តាម​រថយន្ត​យី​ឌុ​ង​កក្រើក​តំបន់​ភ្នំ​ឪ​រ៉ា​ល់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ សកម្មភាព​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើប្រណិត​របស់​ឈ្មួញ​ ឈ្មោះ​ ឆាយ​ ឡុ​ង​ ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​សមត្ថកិច្ច​ផង​នោះ​ នៅ​តែ​គ​ឃើ្ល​ន​ទៅ​នឹង​ការ​បង្ក្រាប​ ខណៈ​ដែល​រូបគេ​ រួម​ទាំង​ភរិយា​ ស្មើ​ដៃ​គ្នា​ក្នុង​ការ​ប្រមូល​ទិញ​ឈើ​ និង​ដឹក​ជញ្ជូន​ស្ទើរតែ​ផ្តាច់មុខ​ក្នុងស្រុក​ឪ​រ៉ា​ល​ ខេត្តកំពង់ស្ពឺ​ ។​

​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ រួម​ទាំង​ឈ្មួញ​ផង​ដែរ​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ ឆាយ​ ឡុ​ង​ បាន​ប្រមូល​ទិញ​ឈើប្រណិត​ប្រភេទ​សុ​ក្រំ​ និង​ធ្នង់​ ចេញពី​តំបន់​ជាំ​ រវាង​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ​ នឹង​ខេត្តពោធិ៍សាត់​ ខេត្តកោះកុង​ដឹក​ជញ្ជូន​មក​ភ្នំ​ឪ​រ៉ា​ល់​ និង​ប្រមូល​ទិញ​ក្នុង​តំបន់​ឪ​រ៉ា​ល់​ ជួន​កាក​ដឹក​ពី​ភ្នំ​ឪ​រ៉ា​ល់​ ឆ្ពោះទៅ​កាន់​ខេត្តព្រៃវែង​ ឬ​ឆ្លង​ទៅ​ប្រទេស​វៀតណាម​ ។​ មួយ​ចំនួន​ទៀត​ ឆាយ​ ឡុ​ង​ បាន​ដឹក​ចេញពី​ភ្នំ​ឪ​រ៉ា​ល់​ យក​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​របស់​ខ្លួន​ ស្ថិត​នៅ​ចំណុច​ផ្សារ​អូរ​ចំណារ​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ រួច​បន្ត​ទៅ​ខេត្តកំពង់ចាម​ ឬ​ខេត្តព្រៃវែង​ ឆ្លង​តាម​ស្ពាន​ព្រែក​ក្តាម​ ។​

​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​បាន​ស្គាល់​ឆាយ​ ឡុ​ង​ យ៉ាង​ច្បាស់​ថា​ ជា​សមត្ថកិច្ច​ផង​ ជា​ឈ្មួញ​ឈើ​ផង​ ជា​បុគ្គល​ដែល​ចូល​ចិត្ត​មោទនភាព​ យក​មេឃ​ទ្រាប់​គូថ​អង្គុយ​ អ្នកធំ​ក្នុង​កម្រិត​ណា​ក៏​ដោយ​ ក៏​ឆាយ​ ឡុ​ង​ រូប​នេះ​ អះអាង​ថា​ ខ្លួន​ស្គាល់​ ខ្លួន​មានគុណ​សម្បត្តិ​ ខ្លួន​បាន​ជួយ​ ទំនុកបម្រុង​ ឬ​ផ្តល់​សេវា​ក្រោម​តុ​អស់ហើយ​ ។​

​ឆាយ​ ឡុ​ង​ កំពុង​តែ​ ប្រព្រឹត្ត​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​កាន់តែ​ខ្លាំង​ឡើង​ ក្នុង​នោះ​ យក​រថយន្ត​យី​ឌុ​ប​ធ្វើ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​យ៉ាង​ខ្លាំងក្លា​បំផុត​ បើ​ដឹកឈើ​ចេញពី​ភ្នំ​ឪ​រ៉ា​ល់​មក​កាន់​ឃ្លាំង​របស់​ខ្លួន​នៅ​ក្រុង​ច្បារមន​ ឬ​ចូល​ទឹកដី​ខេត្តកំពង់ស្ពឺ​ បន្ត​ទៅ​ខេត្តព្រៃវែង​ ។​ សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​ មិន​ត្រឹមតែ​មិន​បង្ក្រាប​ប៉ុណ្ណោះ​ទេ​ គេ​ថែម​ទាំង​មាន​ទឹកមាត់​ដើម្បី​ផលប្រយោជន៍​ពី​ឈ្មួញ​ ឆាយ​ ឡុ​ង​នេះ​ ក្លាយជា​ទម្លាប់​យូរ​ឆ្នាំ​រហូត​ដល់​បច្ចុប្បន្ន​ ៕​

ew

se

...

ដោយ៖ សុខ​ ខេ​ម​រា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print