កាប់​អូន​មួយ​កាំបិត​ផ្គាក់​ ទុកជា​ការ​បញ្ចប់​ស្នេហ៍​

ចែករំលែក៖

​ខេត្តកំពង់ស្ពឺ៖​ រឿងរ៉ាវ​ស្នេហា​លួចលាក់​មួយ​នៅ​តាម​ទី​ជនបទ​រវាង​បុរស​ម្នាក់​ជាមួយ​នារី​ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​យ៉ាង​ផ្អែមល្ហែម​ នៅ​ពេល​នាង​ប្រាប់​ថា​ បង​ឈប់​ទាក់ទង​អូន​ ព្រោះ​អូន​មាន​ប្តី​ហើយ​ ចុង​ក្រោយ​បុរស​ជា​គូស្នេហ៍​រំសាយកំហឹង​ដោយ​កាប់​នាង​មួយ​កាំបិត​ផ្គាក់​ដើម្បី​ទុកជា​ការ​បញ្ចប់​ស្នេហ៍​។​

DSC04624

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច់​ ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុងភូមិ​សង្កែ​លាក់​ ឃុំ​ស្វាយ​ច​ចឹប​ ស្រុក​បរ​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ។​

​ប្រភព​បន្ត​ថា​ ដំបូង​ឡើយ​បុរស​ជាប់​សង្ស័យ​មិន​បានដឹង​ថា​ នារី​ជា​គូស្នេហ៍​របស់​ខ្លួន​ នាង​មាន​ប្តី​ហើយ​នោះ​ទេ​ ហើយ​ការ​ទំនាក់ទំនង​ ក៏​ចេះ​តេ​កើត​មាន​រហូត​មក​ដល់​ថ្ងៃ​កើតហេតុ​ នារី​រង​គ្រោះ​បាន​ណាត់ជួប​បុរស​សង្ស័យ​ដោយ​ប្រាប់​ថា​ បង​ឈប់​ទាក់ទង​អូន​ទៅ​ ពីព្រោះ​អូន​មាន​ប្តី​ហើយ​ ធ្វើ​អោយ​បុរស​ជាប់​សង្ស័យ​កើតការ​ខឹងសម្បា​ជា​ខ្លាំង​ ក៏​ទាញ​កាំបិត​ផ្គាក់​កាប់​នាង​ត្រូវ​ស្មា​ស្តាំ​មួយ​កាំបិត​បណ្តាល​អោយរ​ងរ​បួស​ជា​ទម្ងន់​ត្រូវ​បាន​បងប្អូន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ​ ។​

​សមត្ថកិច្ច​បន្ត​ថា​ បុរស​ចាប់​ចោទ​មានឈ្មោះ​ឌុ​ក​ ម៉ៅ​ អាយុ​៣៥​ឆ្នាំ​ និង​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ សក​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ កើតហេតុ​ជាមួយ​គ្នា​ (​ដើមភូមិ​ចុង​ភូមិ​)​ ក្រោយ​បង្ក​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែ​ម្តង​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​មូលហេតុ​ដែល​គេ​ប្រើ​អំពើ​ហិង្សា​(​កាប់​)​ ក៏​ព្រោះតែ​ខឹង​នឹង​នាង​ដែល​មក​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​រូបគេ​ ហើយ​ចុង​ក្រោយ​បែរជា​មក​និយាយ​ថា​ អោយ​ខ្លួន​ឈប់​ស្រលាញ់​ ព្រោះ​នាង​មាន​ប្តី​ធ្វើ​អោយ​គេ​ទប់​កំហឹង​មិន​បាន​ ក៏​ទាញ​កាំបិត​កាប់​នាង​តែ​ម្តង​។​

​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចោទប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​

...

ដោយ៖ សេនា​ស័ក្តិ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print