​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​រាជធានី​ឃាត់ខ្លួន​ និង​ដកហូត​ថ្នាំ​ញៀន​​ជិត​១​គីឡូក្រាម

ចែករំលែក៖

​ភ្នំពេញ៖​ ដោយ​មានការ​អនុញាតិ​ពី​លោក​ ចែ​ សុង​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក៏​បាន​ឲ្យ​កម្លាំង​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ជាក់ស្ដែង​ នៅ​សណ្ឋាគារ​ សុខា​ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​ និង​ដកហូត​ថ្នាំ​ញៀន​ជិត​១​គីឡូក្រាម​ ។

12650717_958896507498743_622826390_n

​ក្នុង​ការ​ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២០​និង​១៥​នាទី​យប់​ ថ្ងៃ​ទី​៣​ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ក្នុង​បន្ទប់​លេខ​៥០៧​និង​៥៦៥​ នៃ​សណ្ឋាគារ​ សុខា​ ផ្លូវ​ទន្លេសាប​ ក្រុម​១០​ ភូមិ​១​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វា រាជធានីភ្នំពេញ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ដោយ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​ថា​មាន​ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ នៅ​ក្នុង​សណ្ឋាគារ​ សុខា​ ហើយ​ក៏​ជា​មុខសញ្ញា​ចាស់​របស់​សមត្ថកិច្ច​តាមដាន​ជា​យូរ​មក​ហើយ​ ។​ក្រោយមក​កម្លាំង​របស់​លោក​ក៏​បាន​សុំ​ការ​អនុញាតិ​ពី​លោក​ ចែ​ សុង​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​មានការ​សហការ​ជាមួយ​មន្ត្រី​ក្រោម​អោ​វ៉ា​ត​ ក៏​បាន​ធ្វើការ​ចុះ​បង្ក្រាប់​ជាក់ស្ដែង​ដល់​កន្លែង​កើតហេតុ​ខាងលើ​ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​ រួម​ទាំង​ដកហូត​ថ្នាំ​ញៀន​ជិត​១​គីឡូ​ផង​ដែរ​។​

​ជន​សង​សង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទាំង​៤​នាក់​នេះ​មានឈ្មោះ​ទី​១​ លី​ គី​ម​ឆាយ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ (​ជនជាតិ​ចិន​)​ ទី​២​ ស៊ូ​ ណាំង​ណាំង​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ (​ជនជាតិ​ចិន​)​ ទី​៣​ ហា​យ​ យៀន​ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ​(​ជនជាតិ​ចិន​)​និង​ទី​៤​ហ្វា​ម​ គី​ម​ដុ​ង​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​(​ជនជាតិ​វៀតណាម​)​។​

​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយមក​កម្លាំង​របស់​លោក​បាន​បន្ត​នាំ​យក​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​នោះ​មក​ចង្អុលបង្ហាញ​ពី​ទីតាំង​កន្លែង​រស់នៅ​ ដែល​នៅ​ក្បែរ​និង​ភោជនីយ៍ដ្ឋាន​ តា​យ​ តា​យ​ ជាប់​ផ្លូវ​លេខ​២០០​ ក្នុង​បន្ទប់​ជួល​លេខ​២២០​ ភូមិ​៧​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ ហើយ​ក៏​បាន​ធ្វើការ​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​របស់​ជនសង្ស័យ​ទាំងនោះ​ ក៏​បាន​រក​ឃើញ​មាន​ប្រដាប់​ប្រើប្រាស់​មាន​ដូច​ជា​៖​ជ​ញ្ចី​ង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​មួយ​ ឧបករណ៍​សម្រាប់​ប្រើប្រាស់​ចំនួន​បី​

​ស្បោង​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ ក្រដាស​អាលុយមីញ៉ូម​ចំនួន​មួយ​ដំ​ុ​ ដែកកេះ​២​ និង​កន្ត្រៃ​ដែក​ចំនួន​១​ផង​ដែរ​។​

​ក្រោយ​ពេលធ្វើការ​ចុះ​បង្ក្រាប​និង​ឆែកឆេរ​រួច​ហើយ​ ជន​សង​សង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​ រួម​ទាំង​វត្ថុ​តាង​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ ដឹក​យក​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​កសាង​សា​ណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​

12666422_958896550832072_528602659_n

12674396_958896350832092_145834120_n

12666287_958896174165443_477048812_n

12650172_958896070832120_368358549_n

12666358_958896457498748_887316432_n

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print