​ផ្ទុះ​ហ្គា​ស់​​ស្ថានីយ៍​សាំង​TELA​ នៅ​ស្រុក​កៀនស្វាយ​ របួសធ្ងន់​ ស្រាល​៣​នាក់

ចែករំលែក៖

ខេត្តកណ្តាល​៖​ មនុស្ស​ម្នាក់​រង​របួសធ្ងន់​និង​២​នាក់​រង​របួសស្រាល​ក្នុង​ករណី​ ផ្ទុះ​ទុយោ​ធុង​ហ្គា​ស់​នៅ​ស្ថានីយ៍​លក់​ប្រេង​មួយ​កន្លែង​ ជាប់​ផ្លូវជាតិ​លេខ​១​ស្ថិត​នៅ​ភូមិ​ទួល​ក្រ​ប៉ៅ​ឃុំគគីរ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​ កាលពី​វេលា​ម៉ោង​៤និង១០​នាទី​រសៀល​ ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​

IMG-20160204-WA0011

​ជន​រង​គ្រោះ​រង​របួសធ្ងន់​ មានឈ្មោះ​ហេង​.​សែ ​ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ​ជា​ម្ចាស់​ការ​រាស់​សាំង​និង​២​នាក់​ទៀត​រង​របួសស្រាល​មិន​ស្គាល់ឈ្មោះ​រស់នៅ​ភូមិ​ឃុំកើតហេតុ​។​

​លោក​វរៈសេនីយ៍ឯក​ ប៉ា​ សំអិត​ អធិការ​នគរបាល​ស្រុក​ កៀនស្វាយ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​មាន​រថយន្ត​១​គ្រឿង​មក​ដាក់​ហ្គា​ស់ប​ញ្ចូ​ន​ក្នុង​ស៊ី​ទែន​ហ្គា​ស់​ហើយ​វា​ខុស​បច្ចេកទេស​ក៍​ផ្ទុះ​ទុយោ​ហ្គា​ស់​បណ្តាល​រង​របួសធ្ងន់​ស្រាល​៣​នាក់​។​

​ក្រោយ​ពី​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​និង​មិន​បណ្តាល​មាន​អគ្គី​ភ័យ​ឆាបឆេះ​ទេ​។​

​សូម​បញ្ចា​ក់ថា​ការ​រ៉ា​ស់​សាំង​ក្នុងស្រុក​កៀនស្វាយ​ចាប់ផ្តើម​សាងសង់​រីក​ដូច​ផ្សិត​នៅ​ជាប់​និង​ផ្លូវជាតិ​លេខ​១​ ពុំ​មាន​

​បច្ចេក​ ទេស​អោយ​បាន​ត្រឹម​ ត្រូវ​ទៅ​ស្តង់ដា​របស់​ស្ថានីយ៍​ប្រេង​ដើម្បី​ការពារ​សុវត្ថិភាព​នោះ​ទេ​ ធ្វើ​អោយ​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​ក្បែរ​ស្ថានីយ៍​មានការ​ព្រួយបារម្ភ​គ្រប់ពេលវេលា​៕​

IMG-20160204-WA0012

IMG-20160204-WA0013

IMG-20160204-WA0010

IMG-20160204-WA0002

IMG-20160204-WA0009

IMG-20160204-WA0008

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print