រថយន្តកុងតឺន័ររបស់ក្រុមហ៊ុន Premium Logistic បើកបុកខ្លោងទ្វារចូលវត្តទន្លេបាទី ដែលសង់តាំងពីឆ្នាំ១៩៦៩ខ្ទេចគ្មានសល់

ចែករំលែក៖

ខេត្តតាកែវ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន Premium Logistic ដឹកសម្ភាររោងចក្រកាត់ដេរ បានបើកបត់បុកខ្លោងទ្វារចូលវត្តទន្លេបាទី បណ្តាលឲ្យបាក់ខ្ទេចគ្មានសល់ នៅវេលាម៉ោងជាង ៣រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ខេត្តតាកែវ។

លោក ឆាយ កែវមុនី ឱ្យដឹងបន្តថា៖ ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅនឹងខ្លោងទ្វារវត្តទន្លេបាទី ស្ថិតនៅតាមផ្លូវជាតិលេខ២ ក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកទន្លេបាទី ខេត្តតាកែវ ដែលខ្លោងទ្វារនោះត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ១៩៦៩មកម្ល៉េះ។
ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តកុងតឺន័រដើម្បីដោះស្រាយតាមនីតិវិធី។ ចំណែកទំនិញដែលនៅលើកុងតឺន័រសម្រាប់បម្រើដល់រោងចក្រកាត់ដេរត្រូវបានប្រគល់ជូនម្ចាស់ទំនិញ។
ក្រុមហ៊ុន Premium Logistic គួរតាមដាន ពិនិត្យទៅលើអ្នកបើកបរផង ចៀសវាងការប្រើសារធាតុញៀន គ្រឿងស្រវឹង ខ្វះការពិនិត្យលើបច្ចេកទេស នេះជាដើម ខណៈគ្រោះថ្នាក់ចរាចរណ៍គឺជាឃាតកតាមដងផ្លូវដ៏សាហាវបំផុត៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print