អុីរ៉ង់​ច្រានចោលព័ត៌មានដែលអាមេរិកផ្សាយថា បានចាប់នាវាដឹកប្រេងអុីរ៉ង់៤គ្រឿងគឺជារឿងមិនពិត

ចែករំលែក៖

ឯកអគ្គរដ្ឋទូតអុីរ៉ង់ប្រចាំនៅវេណេហ្ស៊ុយអេឡា ​លោក Hojat Soltani នៅថ្ងៃទី​១៤ខែសីហា បានច្រានចោលព័ត៌មានដែលអាមេរិកបានផ្សព្វផ្សាយ​ថាបានចាប់នាវាដឹកប្រេងអុីរ៉ង់៤គ្រឿងទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា គឺជារឿងមិនពិតឡើយ។
សារព័ត៌មាន​អុីរ៉ង់ IRNA បានដកស្រង់សម្តីលោក​ Hojat Soltani ​ដែលបានបញ្ជាក់ថា​ ព័ត៌មានដែលអាមេរិកបានផ្សព្វផ្សាយគឺជារឿងមិនពិតទេ ជាការនិយាយកុហក ជាសង្គ្រាមចិត្តសាស្ត្ររបស់អាមេរិក ដោយសារតែនាវាទាំងនោះមិនមែនជារបស់អុីរ៉ង់ ហើយនាវិកក៏មិនមែនជនជាតិអុីរ៉ង់​ដែរ…។
នៅថ្ងៃទី១៣ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយអាមេរិក​បានដកស្រង់ការប្រកាសរបស់រដ្ឋាភិបាលប្រធានាធិបតីដូណាល់ ត្រាំ ដែលបានបញ្ជាក់ថា​ កម្លាំងការពារដែនសមុទ្រ​អាមេរិកបានចាប់នាវាដឹកប្រេងអុីរ៉ង់៤គ្រឿង​ដែលដឹកប្រេងទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា​។ ពេលនេះនាវាដឹកប្រេងអុីរ៉ង់ត្រូវបានអាមេរិកបញ្ជូនទៅកាន់កំពង់ផែ ទីក្រុងHouston។ មិនតែប៉ុណ្ណោះ ចៅក្រមអាមេរិកបានស្នើសុំដកហូតទំនិញនៅលើនាវាទាំងអស់នោះ។
ចំណែកអុីរ៉ង់វិញបានអះអាងថាមិនមាននាវាដឹកប្រេង​ណាមួយត្រូវអាមេរិកចាប់នោះឡើយ ។ សកម្មភាពទាំងនោះបានធ្វើឲ្យទំនាក់ទំនងអាមេរិកនិងអុីរ៉ង់កាន់តែតានតឹងខ្លាំងឡើង​ៗ។ មិនតែប៉ុណ្ណោះ​ អុីរ៉ង់បានប្រកាសបន្តកម្មវិធីបរមាណូដើម្បីសន្តិភាព ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print