ចៅសង្កាត់ប៉ោយប៉ែតឲ្យពលរដ្ឋថែរក្សាគម្លាតសង្គមនិងធ្វើអនាម័យព្រោះជំងឺគ្រុនឈីកនិងមេរោគCOVId-19នៅបន្តរាតត្បាតនៅឡើយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្លែងនៅក្នុងពិធីចែកគ្រឿងឧបភោគបរិភោគរបស់សប្បុរសជនជូនដល់ពលរដ្ឋទីទាល់ក្រ២០គ្រួសារ រស់នៅក្នុងភូមិមិត្តភាពសង្កាត់ក្រុងប៉ោយប៉ែតនាវេលាម៉ោង
៣និង១៥នាទីរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០២០នេះ
លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតមានប្រសាសន៍ថាបច្ចុប្បន្នក្នុងនាមអាជ្ញាធរខេត្តក្រុងជាពិសេសលោកអភិបាលក្រុងប៉ោយប៉ែតតែងតែយកចិត្តទុកដាក់សហការជាមួយក្រសួង
សុខាភិបាលចុះណែនាំអង្គភាពភូមិរួមទាំងប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានឲ្យការពារសុវត្ថិ
ភាពចេះពាកម៉ាស លាងដៃនឹងសាប៊ូឬជែលធ្វើយ៉ាងណាកុំឲ្យជំងឺCovid-19កើតក្នុងសហគមន៍របស់យើង ។
លោកបញ្ជាក់បន្ថែមថាការផ្ទុះជំងឺគ្រុនឈីកក្នុងសង្កាត់ប៉ោយប៉ែតគឺមានច្រើនជិតឈានដល់
ភូមិចំនួន១៣ដូច្នេះក្នុងនាមអាជ្ញាធរសង្កាត់-ក្រុង
ដែលមានគោលការណែនាំពីលោកអភិបាលក្រុង
ប៉ោយប៉ែតគឺធ្វើយ៉ាងណាចុះដល់មូលដ្ឋានរបស់
ពលរដ្ឋដើម្បីណែនាំឲ្យពលរដ្ឋដែលមានរោគសញ្ញាគ្រុនក្ដៅ ស្ពឹកស្រពន់ដៃជើងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ជាពិសេសប្រជាការពារនិងមេភូមិ
តែងតែដឹកពលរដ្ឋយកទៅមណ្ឌលសុខភាពដើម្បីព្យាបាលរួមទាំងបានចុះបាញ់ថ្នាំកម្ចាត់
មូសខ្លាទាំង១៣ភូមិក្នុងក្រុងប៉ោយប៉ែតជូនដល់
ប្រជាពលរដ្ឋយើងដើម្បីទប់ស្កាត់ការពារជំងឺគ្រុនឈិដែលផ្ទុះរាលដាលនៅក្នុងសង្កាត់ប៉ោយប៉ែត។
បច្ចុប្បន្ននេះជំងឺគ្រុនឈិនៅតែបន្តដូច្នេះបងប្អូន
ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតសុំការពារ
នៅជុំវិញផ្ទះបងប្អូនដែលមានទឹកដក់ឬសំបក
កង់រថយន្ត សំបកកំប៉ុងយើងត្រូវលុបបំបាត់ព្រោះថាគ្រុនឈិកើតចេញពីមូសខ្លា។ដូច្នេះបើមានទឹកដក់គឺធ្វើឲ្យកើតមូសខ្លាញីខាំគឺបណ្ដាលឲ្យកើតគ្រុនឈិ។
សូមបញ្ជាក់ថាគ្រួសារដែលទីទាល់ក្រមានចំនួន២០
គ្រួសារទទួលបានគ្រឿងឧបភោគបរិភោគពីលោក
ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ
តាមរយៈចៅសង្កាត់និងក្រុមយុវជនក្រុងប៉ោយប៉ែតក្នុងមួយគ្រួសារទទួលបាលឃីតមួយកញ្ចប់រួមទាំងថវិកា៩ម៉ឺនរៀលដើម្បីកាត់បន្ថយភាពខ្វះខាតមួយគ្រានៅរដូវCovid-19កំពុងរាតត្បាតជុំវិញពិភពលោក៕
ដោយ÷វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print