ការឆ្លងកូវីដ​-១៩កើនឡើង រដ្ឋាភិបាលនូវែលហ្សេឡង់ពន្យារពេលបោះឆ្នោត

ចែករំលែក៖

នូវែលហ្សេឡង់៖ ក្រោយកូវីដ​-១៩ រាលដាលសាជាថ្មី​ បន្ទាប់ពីរយៈពេល​១០២ថ្ងៃមិនមានអ្នកឆ្លង​ ពេលនេះមានករណីឆ្លងថ្មីជាច្រើនកើតឡើងបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង​សម្រាប់ប្រទេសនូវែលហ្សេឡង់។ នៅថ្ងៃទី​១៤ខែសីហា នៅទូទាំង​​ប្រទេសនូវែលហ្សេឡង់​ មានអ្នកឆ្លង​១៣នាក់​ក្នុងពេល​២៤ម៉ោង។ គិតចាប់តាំងពី​ថ្ងៃទី១១ ខែសីហាមកទល់ពេលនេះ​ នូវែលហ្សេឡង់មានអ្នកឆ្លង​សរុប៣៦នាក់ ។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​ នៅរសៀលថ្ងៃទី ១៤ ខែសីហា​ នាយករដ្ឋមន្ត្រី នូវែលហ្សេឡង់​Jacinda Ardern បានសម្រេច​អូសបន្លាយការបិទទីក្រុងAuckland ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​។ ជាមួយគ្នានេះនឹងអូសបន្លាយពេលវេលា​គម្លាតសង្គម រហូតដល់ថ្ងៃទី​២៦ខែសីហា ។
ដោយសារតែច្បាប់បិទទីក្រុង Auckland ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ​ ទើបនាយករដ្ឋមន្ត្រី Zealand Jacina បានស្នើរដ្ឋាភិបាលចំណាយប្រាក់២ពាន់លានដុល្លារដើម្បីចែកចាយដល់ពលរដ្ឋ​រងគ្រោះដោយកូវីដ​-១៩។
ការឆ្លងរាលដាលកូវីដ​-១៩ថ្មីនៅក្នុងប្រទេស​នូវែលហ្សេឡង់គឺចំពេលឃោសនាបោះឆ្នោត​ ។ តាមគម្រោង បើមិនមានករណីឆ្លងកូវីដ​-១៩ជាថ្មីនោះទេ ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី​១៩ ខែកញ្ញាខាងមុខនេះ ។
ក្នុងពេលជាមួយគ្នានេះដែរ គណបក្សប្រឆាំង​ចង់ឲ្យមានការបោះឆ្នោតនៅខែវិច្ឆិកា​ឆ្នាំ​២០២០ ឬក៏ដើមឆ្នាំ​២០២១។ នៅពេលនេះពេលវេលាបោះឆ្នោតនឹងត្រូវប្រកាសជាផ្លូវការក្រោយរយៈពេល​៤៨ម៉ោងខាងមុខ​៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print