អភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យវឌ្ឍនៈភាពនៃការបុកសៀផាយនៅប្រឡាយបឹងត្របែក

ចែករំលែក៖

ភ្នំពេញ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យវឌ្ឍនៈភាពនៃការបុកសៀផាយនៅប្រឡាយបឹងត្របែក និងពិនិត្យស្ថានភាពកម្ពស់ទឹកនៅស្ថានីយ៍បូមទឹកបឹងត្របែក ដែលស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកនាយករដ្ឋបាលខណ្ឌ ការិយាល័ពាក់ព័ន្ធ និងលោកចៅសង្កាត់ផ្សារដើមថ្កូវ បានចុះត្រួតពិនិត្យវឌ្ឍនៈភាពនៃការបុកស៊ីផាយនៅប្រឡាយបឹងត្របែក និងពិនិត្យស្ថានភាពកម្ពស់ទឹកនៅស្ថានីយ៍បូមទឹកបឹងត្របែក ដែលស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពីត្រួតពិនិត្យរួចមក លោកអភិបាលខណ្ឌចំការមន បានជួបសំណេះសំណាលជាមួយបុគ្គលិកដែលបម្រើការងារនៅស្ថានីយ៍បូមទឹកត្របែក ចំនួន ១១ នាក់ ហើយជាមួយគ្នាផងដែរបាននាំយកអំណោយចែកជូនដល់បុគ្គលិកដែលបម្រើការងារនោះ រួមមាន៖ អង្ករ, អាវភ្លៀង, ម៉ាស, ស្រោមដៃការពារទឹក, ស្បែកកវែងការពារ និងថវិកាមួយចំនួន៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print