ហ្គេមបាញ់ត្រីដ៏ធំ នៅក្នុងផ្សារស្ទឹងមានជ័យថ្មីជាន់ទី៣ កំពុងបើកយ៉ាងរលូន គ្មានការបង្ក្រាបពីអាជ្ញាធរ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីដ៏ធំល្វឹងល្វើយប្រចាំលើផ្សារស្ទឹងមានជ័យថ្មីជាន់ទី៣ បណ្ដោយផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ​ កំពុងបើកលេង និងមានអតិថិជនយ៉ាងច្រើនកុះករចូលលេងយ៉ាងអាណាធិបតេយ្យ​ ដោយទីតាំង​ល្បែង​ខុសច្បាប់​មួយ​នេះ កន្លង​មក​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរមូលដ្ឋានចុះ​បង្ក្រាប និង​ណែនាំ​ឲ្យ​បិទ​ជា​ច្រើន​លើក​ផង​ដែរ​ ។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ទាំងអស់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ–ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

​បើយោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងថា អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសងអ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ។

​ចំពោះទីតាំងខាងលើនេះ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសង នេះ បង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋក្នុង រាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម។

ជុំវិញករណីខាងលើនេះដែរ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ “អង្គភាពនគរដ្រេហ្គន” បានទូរស័ព្ទទៅលោក ពេជ្រ កែវមុន្នីអភិបាលខណ្ឌមានជ័យ ដើម្បីសាកសួរចូលតែគ្មានអ្នកទទួល ។ ដោយឡែកលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់តាមប្រពន្ធបណ្ដាញសង្គមWaths App ថា៖ ចាំលោកចុះទៅឆែកមើលជាក់ស្ដែងសិន ៕ដោយ៖​ ភារ៉ា​ ដង្កោ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print