ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះស្រាប់តែលេចចេញការរិះគន់យ៉ាងខ្លាំងៗពីទស្សនិកជនជាច្រើនជុំវិញការស្លៀកសម្លៀកបំពាក់មិនសមរម្យបែបប៊ីគីនីទាំងគ្រួសារប្រារព្វពិធីខួបកំណើត។ ទោះរងការរិះគន់ខ្លាំងពិតមែនក៏តារាស្រីរូបនេះនៅតែមិនបន្ថយការគិតនោះទេពោលគឺកាន់តែបង្កើនការរិះគន់តបទៅកាន់ទស្សនិកជនទៅវិញ។
គ្រាដែលជិតគ្រប់ខែសម្រាលកូនដំណក់ឈាមដំបូងទៅហើយ អតីតារាសម្តែងស្រីកញ្ញា ម៉ារី បាននាំក្រុមគ្រួសារស្លៀកពាក់បែបកម្សាន្តមាត់សមុទ្រ គឺប៊ីគីនីប្រារព្វពិធីខួបកំណើតរបស់នាងយ៉ាងរំភើយដែលមនុស្សសម័យថ្មីហៅថា Pool Party។ រូបថតជាច្រើនសន្លឹករបស់នាងទទួលរងកការរិះគន់យ៉ាងចាស់ដៃថាជារឿងមិនសមរម្យ និងនាំឲ្យប៉ះពាល់ដល់តម្លៃស្ត្រី និងពិតជាពិបាកភ្នែកខ្លាំង។ ភាពសិចស៊ីក្នុងពិធីខួបកំណើតនេះបានធ្វើឲ្យគេនឹកគិតដល់តារាសម្តែងស្រីកញ្ញា ដេនីក្វាន់ ដែលរងការរិះគន់យ៉ាងសម្បើមពីមហាជន ហើយក្រោយមកនាងត្រូវបានក្រសួងវប្បធម៌ហៅទៅអប់រំណែនាំផងដែរ។ ករណីថ្មីលើអតីតារាសម្តែងម៉ារី ក៏ត្រូវបានគេលើកឡើងថាជាការស្លៀកពាក់លើសមិនអាចទទួលយកបានរហូតដល់ទស្សនិកជនខ្លះបានបញ្ចេញទស្សនៈថា “ប្រសិនបើជាអ្នករកស៊ីផ្លូវភេទខ្ញុំមិនរិះគន់ទេ ប៉ុន្តែនេះខ្លួនជាអ្នកសិល្បៈជាអ្នកផ្សព្វផ្សាយវប្បធម៌ខ្មែរ តែបែជាធ្វើរឿងបែបនេះទៅវិញតើឲ្យរំពឹងអី”។ អ្នករិះគន់ដដែលលើកឡើងថា”បើខ្ញុំមានកូនស្រី ឬកូនប្រុសខ្ញុំមិនឲ្យចូលសិល្បៈទេពីព្រោះអ្នកសិល្បៈខ្លះការយល់ដឹងពីវប្បធម៌ សីលធម៌ និងចំណេះដឹងអប់រំគឺវាអន់ណាស់ ខ្ញុំសុខចិត្តឲ្យកូនខ្ញុំរៀនសិល្បៈពីYoutubeនិងអានសៀវភៅវិញល្អជាង”។ មានពាក្យរិះគន់ជាច្រើនបានចាក់ស្រោចទៅកាន់អតីតារាស្រីរូបនេះដែលសុទ្ធតែស្ថិតក្នុងអត្ថន័យមិនពេញចិត្ត។
ទោះជារងការរិះគន់មិនសច្ចៃមាត់ក្តីក៏តារាស្រីរូបនេះលើកឡើងថាកម្មវិធីរបស់នាងត្រូវបានប្រារព្វធ្វើនៅកន្លែងហែលទឹក ចង់ឲ្យនាងពាក់ហូលផាមួងហែលទឹកមែន? ហើយជាកម្មវិធីនាងលុយនាង ក្តីសុខនាងហេតុអីត្រូវទើស។ នាងបន្តវាយប្រហាទៅកាន់អ្នករិះគន់ថា មិនបានទាំងខ្ចីលុយអ្នករិះគន់មកធ្វើទេ ហើយនាងនៅតែមិនខ្វល់ការរិះគន់ ហើយនាងស្នើឲ្យអ្នកដៀលនាងជាស្រីខូចទៅមើលខ្លួនឯងឲ្យល្អសិន។ អតីតតារាស្រីរូបនេះពោលទាំងពាក្យថាអ្នករិះគន់ជាមនុស្សគ្មានខួរក្បាល និងមិនមានអ្វីដែលត្រូវយកសម្តីពួកគ្មានប្រយោជន៍មួយចំនួនមករំខានក្តីសុខនាងនោះទេ ខណៈនាងក៏លាឈប់ពីសិល្បៈផងដែរ។
ការវាយបកទៅកាន់អ្នកគាំទ្រនេះកាន់តែធ្វើឲ្យកម្តៅនៃការវាយប្រហារនាងកាន់តែខ្លាំងដែលទស្សនិកជនមួយចំនួនយល់ថាជាស្ត្រីខ្មែរក៏នៅតែបន្តមានភាពខ្មាសអៀនខ្លះមិនគួរធ្វើរឿងមិនសមភ្នែកលើសបែបនេះទេ ហើយបើទោះបីជានាងលាឈប់ពីសិល្បៈមែនក៏នាងមានដិតដាមឈ្មោះក្នុងនាមជាមនុស្សរបស់មហាជន ដែលមានឈ្មោះក៏ព្រោះទស្សនិកជន និងគួរទទួលយកកការរិះគន់ក្នុងន័យកែលម្អជារឿងប្រសើរបំផុត៕
ដោយ វឌ្ឍនា
https://youtu.be/r0NYJP6Okxs