លោក ជាវ តាយ ចែកអំណោយដល់គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៤៩គ្រួសារ

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញជួបសំណះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ ចំនួន៤៩គ្រួសារ នៅស្រុកកំពង់ត្រាច ស្ថិតនៅបរិវេណវិទ្យាល័យព្រះបីតាជាតិ ។

អញ្ជើញចូលរួមក្នុងពីធីនេះរួមមាន លោក លោកស្រី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សមាជិក សមាជិកា គណៈកម្មការសាខាកាកបាទក្រហមកម្ពុជា កងកម្លាំងទាំងបី នាយករដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានកិត្តិយស អនុសាខាក្រុង ស្រុក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ក្រុមប្រតិបត្តិសាខា សរុបចំនួន ១៣៣នាក់។

ក្នុងពិធីនាព្រឹកនេះ លោក អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានសំដែងនូវការសោកស្តាយចំពោះប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែសីហា កន្លងមកនេះ លោក បាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ដោយក្តីនឹករលឹកបំផុត។ និងស្នើសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ផងដែរ ដោយជំនួយកាកបាទក្រហមខេត្ត មានចំនួនតិចតួច មិនបានសមស្របទៅនឹងទំហំនៃការខ្វះខាតរបស់បងប្អូនឡើយ ប៉ុន្តែទោះជាយ៉ាងណា ក៏អំណោយនេះជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋយើងបានមួយរយៈពេលផងដែរ។  

ជាមួយគ្នានេះផងដែរ លោកក៏បានក្រើនរំលឹក ណែនាំ និងសំណូមពរដល់បងប្អូនទាំងអស់  ចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាល។ ចំពោះបងប្អូនដែលជាកសិករ មានដីធ្វើកសិកម្ម ត្រូវដាំដុះ បង្កបង្កើនផល សំដៅធ្វើយ៉ាងណាកុំឲ្យដីទំនេរ និងរៀបចំវារីវប្បកម្មផង ។

ជាមួយនឹងការសួរសុខទុក្ខនាថ្ងៃនេះ លោក ក៏បាននាំយកអំណោយមួយចំនួនមកចែកជួយដល់គ្រួសាររងគ្រោះនីមួយៗ រួមមាន ៖ អង្ករ ២៥គ.ក្រ, មី ១កេស, ស្ករត្នោត ១គ.ក្រ, ទឹកត្រី ១យូរ, អាវយឺត ១កញ្ចប់, ថវិកា គ្រួសាររបើកដំបូលធ្ងន់ធរ ១៣គ្រួសារ ស្មើនឹង ៥២ម៉ឺនរៀល  គ្រួសាររបើកដំបូលមធ្យម ៣៦គ្រួសារ ស្មើនឹង ៧២ម៉ឺនរៀល, អ្នកស្ម័គ្រចិត្ត ៦នាក់ , យុវជនកាកបាទក្រហម ៨នាក់, នគរបាល ២០នាក់, អាវុធហត្ថ ៨នាក់  ១នាក់ ១ម៉ឺនរៀល និងគ្រូពេទ្យ ៣នាក់ ម្នាក់ ២ម៉ឹនរៀល៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print