ឆែក​ផ្ទះ​ស៊ូ​ម៉ា​រិ​ទ្ធ​ រក​ឃើញ​ឈើប្រណិត​ជិត​៣០០​ កំណាត់

ចែករំលែក៖

​ខេត្តមណ្ឌលគិរី​៖​ មក​ដល់​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ សមត្ថកិច្ច​បាន​រឹបអូស​ឈើ​ខុសច្បាប់​ចំនួន​ ជិត​៣០០​ កំណាត់​ រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​ និង​រណា​យន្ត​មួយ​គ្រឿង​ ពី​ផ្ទះ​លោក​ ស៊ូ​ ម៉ា​រិ​ទ្ធ​ បន្ទាប់​ពី​ធ្វើការ​ឡោម​ព័ទ្ធ​អស់​ជា​ច្រើន​ម៉ោង​។​ លោក​ស៊ូ​ម៉ា​រិ​ទ្ធ​ ជា​អ្នក​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ក្រោយ​ពី​មាន​រថយន្ត​ដឹកឈើ​បើក​ចូល​ទីតាំង​ផ្ទះ​របស់​លោក​ស្ថិត​នៅ​ភូមិ​ឆ្នែង​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​។​

2index

​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​ឡោម​ព័ទ្ធ​ គេ​ឃើញ​សមត្ថកិច្ច​ធ្វើការ​ដេញ​ប្រ​ម៉ា​ញ់​រថយន្ត​ដឹកឈើ​១​គ្រឿង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​ដោយ​រថយន្ត​ដឹកឈើ​នោះ​ព្យាយាម​បើក​គេច​ពី​ក្រុម​សមត្ថកិច្ច​ព្រមទាំង​បើក​កៀរ​រថយន្ត​របស់​មន្ត្រីសមត្ថកិច្ចដែល​ប្រដេញ​ពីក្រោយ​ទៀត​ផង​។​

​ប្រភព​បន្ត​ថា​រថយន្ត​ដឹកឈើ​នោះ​ព្យាយាម​បើក​រថ​ដោយ​មិន​បង្អង់​ល្បើ​ន​ ហើយ​ថែម​ទាំង​បង្ក​គ្រោះថ្នាក់​បណ្ដាល​អោយ​ខូចខាត​រថយន្ត​សមត្ថកិច្ច​អាវុធហត្ថ​យ៉ាងដំណំ​រួច​ក៏​បាន​បត់​ចូល​ផ្ទះ​របស់​លោក​ស៊ូ​ម៉ា​រឹទ្ធ​ភ្លាម​នោះ​ក៏​ឮ​សម្លេង​បាញ់កាំភ្លើង​គម្រាម​១​គ្រាប់​ចេញពីផ្ទះ​នោះ​ទៀត​ផង​។​

​ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ឡោម​ព័ទ្ធ​ផ្ទះ​នោះ​ចាប់ពី​ ម៉ោង​១​រសៀល​ រហូត​ដល់​ម៉ោង​៤​ និង​៤០​ នាទី​រសៀល​ ទើប​ព្រះរាជអាជ្ញា​ទៅ​ដល់​ បញ្ជា​អោយ​កងក​ម្លាំ់​ចូល​សម្រុកចូល​ ក្នុងផ្ទះ​ ពិនិត្យ​ឈើ​ល្មើសច្បាប់​។​ ជា​លទ្ធផល​ សមត្ថកិច្ច​បាន​រក​ឃើញ​ ឈើប្រណិត​ជិត​៣០០​ កំណាត់​ រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​ និង​រណា​យន្ត​មួយ​គ្រឿង​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ ពេល​សមត្ថកិច្ច​ចូល​ទៅ​ត្រួតពិនិត្យ​ឈើ​ក្នុងផ្ទះ​ លោក​ស៊ូ​ម៉ា​រិ​ទ្ធ​ អ្នក​សារព័ត៌មាន​ត្រូវ​បាន​ម្ចាស់ផ្ទះ​ ហាមឃាត់​ មិន​អោយ​ចូល​ថត​យក​ព័ត៌មាន​ក្នុង​នោះ​ទេ​៕

index.jp3g

5index

...

ដោយ៖ ឦសាន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print