លោក អុិត គឹមស្រ៊ន ដឹងគុណថ្នាក់ដឹកនាំ ផ្តល់ទំនុកចិត្ត ប្រគល់ភារកិច្ចដឹកនាំស្នងការនគរបាលខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការខេត្តកំពង់ធំជាបណ្ដោះអាសន្ន និងផ្ទេរភារកិច្ចស្នងការរងម្នាក់មកនាយកដ្ឋានបុគ្គលិក និងតម្រូវឱ្យលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ត្រូវមកបង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការដើម្បីរង់ចាំការសម្រេចជាថ្មី។

ជាមួយគ្នានេះ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ត្រី អ៉ិត គឹមស្រ៊ន ស្នងការរងជាស្នងការស្ដីទី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
សម្ដេចក្រឡាហោម ស ខេង ក៏បានសម្រេចផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ត្រី អុឹម សុគឿន ពីស្នងការរងទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ ឲ្យមកបម្រើការងារនៅនាយកដ្ឋានបុគ្គលិកផងដែរ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល អតីតស្នងការខេត្តកំពង់ធំ ទោះត្រូវថ្នាក់លើដកក៏ដោយ តែព្យាបាលបង្ហាញពីភាពស្អាតស្អំតាមរយៈចេញមុខបកស្រាយ តាមFacebook អនឡាញ ជាដើម ខណៈស្តាប់ទៅបង្ហាញឱ្យឃើញកាន់តែច្បាស់ពីភាពខ្វះការទទួលខុសត្រូវរបស់គាត់ នោះពិតប្រាកដមែន ។ នេះមិនគិតដល់ដល់វិន័យកម្លាំងត្រូវគោរពបទបញ្ជាយ៉ាងណានោះផង..!
ដោយឡែក លោក អុិត គឹមស្រ៊ន មិនបានដឹងខ្លួនមុនពីការទទួលតំណែងថ្មីជំនួស លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល អតីតស្នងការខេត្តកំពង់ធំ ទទួលភារកិច្ចស្តីទី បានសំដែងនូវការដឹងគុណថ្នាក់ដឹកនាំ ដែលផ្តល់ទំនុកចិត្ត ប្រគល់ភារកិច្ចដឹកនាំស្នងការនគរបាលខេត្តកំពង់ធំ ។ ក្នុងនោះលើ Facebook ផ្លូវការ របស់លោក បានសរសេរថា៖ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អុិត គឹមស្រ៊ន ស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមថ្លែងអំ
ណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត
នេត សាវឿន អគ្គស្នងការនគរបា
លជាតិ , ឯកឧត្តម នាយឧត្តមសេនីយ៍ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាន បុគ្គលិក ឯកឧត្តមសុខ លូ អភិបាលខេត្ត និងឯកឧត្តមឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ដែលបានផ្តល់ទំនុកចិត្ត ដល់រូបខ្ញុំបាទ អោយដឹក
នាំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។
លោកបន្តថា៖ ខ្ញុំបាទ ប្តេជ្ញាចិត្ត យកអស់កំលាំងកាយ ចិត្ត ប្រាជ្ញា ក្នុងការដឹកនាំសម្របសម្រួល ក្នុងអង្គភាព ដើម្បីគោលដៅ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ អោយបានល្អប្រសើរ ព្រមទាំងគោរពជូនពរ
សម្តេច ឯកឧត្តម មានសុខភាពល្អ
ទទួលបានជោគជ័យគ្រប់ភារកិច្ច
ជូនរាជរដ្ឋាភិបាល និងជួបប្រទះ
ពុទ្ឋិព៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print