លោក សុក ប៊ុនថុន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល បានទទួលមរណភាព កាលពីព្រឹកមុិញ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្តាល សូមជម្រាបជូនដំណឹងដល់ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំង ប្រដាប់អាវុធ និងមន្ត្រីរាជការទូទាំងខេត្ត មេត្តាជ្រាបថា ៖ លោក ស៊ិក ប៊ុនថុន សមាជិកក្រុមប្រឹក្សា ខេត្តកណ្តាល បានទទួលមរណៈភាពកាលពីព្រឹកថ្ងៃចន្ទ ១៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ។ សព លោក សុក ប៊ុនថុន ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានទៅតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនានៅគេហដ្ឋានគ្រួសារនៃសពស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១០៧
ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល(ខាងកើតរង្វង់មូលតាខ្មៅចម្ងាយ ២០០ម៉ែត្រ នៅជាប់នឹងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត) និងពិធីបូជាសពប្រារព្ធធ្វើនៅថ្ងៃព្រហស្បតិ៍ ០២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៣:០០រសៀលនៅវត្តក្រពើហារ។
សេចក្តីដូចបានជម្រាបជូនខាងលើ ចាត់ទុកជាការជូនដំណឹង លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការទូទាំងខេត្ត មេត្តាជ្រាប និងអញ្ជើញចូលរួម ពិធីបុណ្យសពតាមការគួរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print