ក្រុមហ៊ុនហួវៃទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាប្រទេសទ្វីបអាហ្វ្រិក

ចែករំលែក៖

បណ្តាប្រទេសទ្វីបអាហ្វ្រិក បានបង្ហាញការគាំទ្រ យ៉ាងខ្លាំងដល់ ក្រុមហ៊ុនបច្ចេកវិទ្យា ហួវៃ បំពាក់បណ្តាញ សេវាអត់ខ្សែជំនន់ទី​៥ 5G ​ ក្រោយពេលបណ្តាប្រទេសលោកខាងលិច​​បោះបង់ក្រុមហ៊ុននេះ​ ដោយរងសម្ពាធពីអាមេរិក​។
បណ្តាប្រទេសលោកខាងលិច​ បានព្យាយាមបោះបង់ក្រុមហ៊ុនហួវៃ​ នៅក្នុងទីផ្សាររបស់ខ្លួន ប៉ុន្តែក្រុមហ៊ុននេះ បានព្យាយាមរកទីផ្សារផ្សេងជំនួសវិញ ​ពិសេសគឺបណ្តាប្រទេសអាហ្វ្រិក។
តាមសារព័ត៌មាន​South China Morning Post (SCMP) កាលពីថ្ងៃទី​១៦ខែសីហា​បានផ្សាយថា ក្រុមហ៊ុនគ្រប់គ្រងបណ្តាញសេវាអត់ខ្សែ តែមួយគត់នៅក្នុងទ្វីបអាហ្វ្រិក គឺក្រុមហ៊ុន Rain ។ ពេលនេះក្រុមហ៊ុន​Rainបានសហការជាមួយ ក្រុមហ៊ុនហួវៃ ក្នុងការបង្កើត 5G ។
តាមសារព័ត៌មាន SCMP រដ្ឋាភិបាលប្រទេស កេនយ៉ា(Kenya)បានអនុវត្តតាម រូបមន្តសហប្រតិបត្តិការរបស់អាហ្វ្រិកខាងត្បូង ដោយសហការជាមួយក្រុមហ៊ុន បច្ចេកវិទ្យាចិន ក្នុងការបង្កើត សេវា​5G ។
ប្រទេសជាច្រើនផ្សេងទៀត គឺ​Lesotho,Nigeria, Uganda, Senegal, Morocco, ​អេហ្ស៊ីប កុងហ្គោ កំពុងតែ សាកល្បង បណ្តាញសេវា​5G ។ ការព្រមព្រៀង ខាងលើ គឺជាជោគជ័យយ៉ាងធំធេងចំពោះហួវៃ ក្រោយលោកខាងលិច ដើរតាមអាមេរិក បោះបង់ហួវៃ​។
កន្លងមក​ក្រុមហ៊ុនហួវៃ បានផ្គត់ផ្គង បណ្តាញសេវា​ 4G ​​ដល់៤០ប្រទេស ក្នុងចំណោម​៥៤ប្រទេសទ្វីបអាហ្វ្រិក ចាប់តាំងពីឆ្នាំ​១៩៩៨​មក ហើយពេលនេះបន្តអភវឌ្ឍន៍បង្កើតបណ្តាញ​ 5G ​បន្តទៀត៕ ដោយធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print