សម្ដេចពិជ័យសេនា ទៀ បាញ់ ព្រមទាំង អភិបាលខេត្តសៀមរាប និងមន្ត្រីថ្នាក់ដឹកនាំប្រារព្ធពិធីបួងសួងសុំសុខសប្បាយនៅប្រាសាទអង្គរវត្ត

ចែករំលែក៖

ខេត្តសៀមរាប៖ កម្មវិធីសម្រាកសៀមរាប បានរៀបចំពិធីបួងសួងសុំសេចក្តីសុខជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា
នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ។
លោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី, លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តនិងលោកស្រី បានអញ្ជើញចូលរួមបួងសួងសុំសេចក្តីសុខជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជានៅក្តាបែនប្រាសាទអង្គរវត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ព្រមទាំងវត្តមានលោក ហ៊ុន ម៉ានី និងលោកស្រី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពផងដែរ។
ការបួងសួងនេះ ដើម្បីសុំសេចក្តីសុខចម្រើនជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសការធ្វើដំណើរកំសាន្តប្រកបដោយសុខ សុវត្ថិភាព៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print