ទន្ទឹមនឹងដំណើរកម្សាន្ត គិតពីសុវត្ថិភាព សុខភាព ការពារជំងឺកូវីដ-១៩ បន្តចូលរួមស្រឡាញ់បរិស្ថានផង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ «អនាម័យ និងបរិស្ថានស្រស់ស្អាតនាំមកនូវផាសុកភាព និងជីវិតរស់នៅប្រកបដោយភាពស្រស់ថ្លា»។ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា សហការជាមួយអាជ្ញាធរស្រុកកែវសីមា និងប្រជាពលរដ្ឋ បានកេណ្ឌនិងប្រមូលគ្នាដើររើសសំរាមនៅតាមផ្លូវជាតិលេខ៧៦ ចាប់ពីចំណុចដេីមស្រល់ ឆ្ពោះទៅផ្លូវបំបែកនៃទឹកជ្រោះឡេងឃិន និងដល់សង្កាត់រដ្ឋបាលព្រៃឈេីអូររាំង ខណៈភ្ញៀវទេសចរបានចូលមកលេងកម្សាន្តយ៉ាងច្រើនកុះករ។
ក្រុមការងារឧទ្យានុរក្ស និងអាជ្ញាធរ រួមទាំងប្រជាពលរដ្ឋ សូមអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ មេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងចោលរប៉ាត់រប៉ាយ និងសូមជូនពរដល់ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។
កន្លងទៅនៅឧទ្យានជាតិគិរីរម្យ មន្ត្រីបរិស្ថាន មានការធ្វើ បែកញើសជោក និងការដើរប្រមូលសំរាម ក្រោយពីអ្នកទៅលេងខ្លះបោះសំរាមពាសវាល ពាសកាល មិនចេះស្រឡាញ់បរិស្ថាន និងខ្លួនឯងនោះ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print