សារព័ត៌មានStraits Times នៅថ្ងៃទី១៧ ខែសីហា បានផ្សាយថា ពលរដ្ឋនៅទីក្រុង ម៉ាឌ្រីត ប្រទេសអេស្បាញ បាននាំគ្នាធ្វើបាតុកម្មប្រឆាំង ច្បាប់បង្ខំឲ្យពលរដ្ឋ ពាក់ម៉ាស់នៅទីសាធារណៈ។
ពលរដ្ឋ រាប់រយនាក់ នៅទីក្រុងបាននាំគ្នាប្រមូលផ្តុំ នៅទីលានPlaza Colon ក្នុងទីក្រុង ម៉ាឌ្រីន ដោយស្រែកពាក់ស្លោក «សេរីភាព»។ ជាមួយគ្នានោះក៏មានស្លាក់បដា សរសេរអក្សរថា «វីរុសមិនស្ថិតស្ថេរ»«ម៉ាស់អាចសម្លាប់មនុស្ស»ឬ«យើងខ្ញុំមិនខ្លាច»។
តាមសារព័ត៌មាន Straits Times ក្រុមបាតុករចូលរួមធ្វើបាតុកម្មខាងលើតាមការអំពាវនាវលើបណ្តាញសង្គម ដើម្បីធ្វើបាតុកម្មប្រឆាំង ការបង្ខំឲ្យពាក់ម៉ាស់នៅទីសាធារណៈ ក្រោយពេលរដ្ឋាភិបាលអេស្បាញ បានអនុម័ត ឲ្យពាក់ម៉ាស់ទប់ស្កាត់ការឆ្លងកូវីដ១៩។
ចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសអេស្បាញកើនឡើងខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ ចាប់តាំងពីថ្ងៃទី២១ខែមិថុនា មកទល់ពេលនេះ។ បច្ចុប្បន្នអេស្បាញ់មានស្ថិនៅលំដាប់លេខ ក្នុងតារា ប្រទេសមានករណីឆ្លងកូវីដ១៩ច្រើនជាងគេ ដោយមានអ្នកឆ្លងសរុប 358,843 នាក់ ស្លាប់ 28,617 នាក់ គិតត្រឹមថ្ងៃទី ១៧ខែសីហាឆ្នាំ២០២០៕