ភ្នំពេញ៖ ផ្លូវប៉េតុងមួយខ្សែងប្រវែង៧៩៦ម៉ែត្រទទឹង៦ម៉ែត្រកម្រាសមួយតឹកកន្លះក្រាលឆ្អឹងដែក ស្ថិតក្នុងភូមិ សំរោង កណ្តាល សង្កាត់ សំរោង ខណ្ឌព្រែកព្នៅ ដែលទើបស្ថាបនារួចរាល់ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ នាព្រឹក ថៃ្ង ទី០៤ ខែ កុម្ភៈ ឆ្នាំ២០១៦។

នេះជាផ្លូវថ្មីមួយទៀតដែលជាសមិទ្ធិផលថ្មីនៅក្នុងសង្កាត់សំរោងក្នុងឆ្នាំ២០១៥ ដែលអជ្ញាធរមូលដ្ឋានខិតខំសម្រេចបានដូនដល់ប្រជាពលរដ្ឋក្នុងការសំរួលនៅចរាចរណ៏អោយបានល្អប្រសើរ ដើម្បីលើកកម្ពស់ការរស់នៅក្នុងជីវភាពប្រចាំថៃ្ងរបស់បងប្អូន។ លោក យិន អ៊ីន ចៅសង្កាត់សំរោងបានអោយដឹងថា ក្នុងឆ្នាំ២០១៥ក្រៅពីផ្លូវដែលបានដាក់សម្ភោធខាងលើ នៅមានផ្លូវនិងសមិទ្ធិផលជាច្រើនទៀតដែលអជ្ញាធរខិតខំសម្រេចបាន ក្នុងនោះមានផ្លូវប៉េតុងនៅក្នុងភូមិគ្រួសប្រែង៣៣០.៥ម៉ែត្ត និងទទឺង៦ម៉ែតចំណាយថវិកាអស់ជាង៦៨លានរៀល ដែលជាថិវិកាមូលនិធិសង្កាត់។ ផ្លូវប៉េតុងមួយខ្សែទៀស្ថិតនៅក្នុងភូមិគ្រួសដែរប្រវែង២១៧ម៉ែត្រ ទទឺង៦ម៉ែត្រចំណាយថិវាកាអស់ចំនួន១៦០០០ដុល្លាអាមេរិកជាថិវិការបស់សប្បុរសជន។ក្រៅពីផ្លូវនេះមានផ្លូវចំនួន៥ខ្សែទៀតដែលអជ្ញាធរខិតខំសម្រេចបានក្នុងឆ្នាំ២០១៥កន្លងទៅ ។
លោក សុខ សម្បត្តិ បានសម្តែងនូវការអបអរចំពោះសមិទ្ធិផលដែលសម្រេចបាននូវពេលនេះ។ ជាមួយគ្នានោះ លោក អភិបាលបានលើកឡើងទៀតថា សមិទ្ធិផលដែលបានដាក់សម្ភោធនូវពេលអោយដំណើរការនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់អជ្ញាធរមូលដ្ឋានខិតខំគៀងគរពីគ្រប់ប្រភព ក្នុងគោលបំណងសំរួលអភិវឌ្ឍន៏មូលដ្ឋាន ដើម្បីសម្រួលរាល់ការធ្វើដំណើររបស់បងប្អូននៅក្នុងមូលដ្ឋាន។លោក អភិបាល មានប្រសាសន៏បន្តទៀតថា សមិទ្ធិផលទទួលបានហើយ បងប្អូននៅក្នុងមូលដ្ឋានត្រូវចេះជួយថែរក្សាអោយអោយបានគង់វង្សយូអង្វែង។
លោក អភិបាលក៏បានជម្រុញអោយបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគោរព្ធនូវច្បាប់ចរាចរណ៏ផ្លូវគោលថ្មី ដើម្បីការពារនូវការគ្រោះថ្នាក់ចរាចរណ៏ ដែលបង្ករបួស និងគ្រោះថ្នាក់ដល់អាយុជីវិត ពិសេសធ្វើអោយបាត់បង់នូវថិកាក្នុងគ្រួសារ។ទន្ទឹងនិងនោះ លោកអភិបាលក៏បានសូមណូមពរដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវចូលរួមអនុវត្តគោលបាយភូមិឃុំមានសុវត្ថិភាព ដើម្បីមូលដ្ឋានទទួលបាននូវសុខសន្តិភាព គ្មានអំពើឆក់ប្លន់ ។
លោក បានអំពាវនាវដល់អាណាព្យាបាលត្រូវកុំលាក់លាមចំពោះកូនដែលប្រើប្រាស់គ្រឿងញានត្រូវរាយការណ៏ដល់អជ្ញាធរមូលដ្ឋាល ដើម្បីអជ្ញាធរនាំយកទៅអប់រំកែប្រែ ។ តមកនៅថៃ្ង ដ៏ដែលនោះដែរ លោក អភិបាលបានដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យមើលការដ្ឋានអាងចម្រោះទឹកស្អុយដែលកំពុងដំណើរការស្ថាបនា ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញអោយបានស្អាតមុននិងបញ្ចេញទៅក្នុងបឹងធម្មជាតិ។គួរបញ្ជាក់ថា អាងស្ទុកទឹកកខ្វក់ មានទំហំ៥០០ហិចតា ដោយអាងបំរុង១៥០០ហិចតា ផងដែរ៕





ដោយ៖ ព្រែកជ័យ










