ឈើសុក្រំជាច្រើនកំណាត់ត្រូវគេប្រទះឃើញនៅមាត់ទន្លេសេសាន្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គំនរឈេីប្រណិតនិងប្រភេទលេខ១ផ្ចិក និងសុក្រំរាប់រយដុំដែលគេប្រទះឃេីញនៅតាមបណ្តោយមាត់ទន្លសេសាន្តត្រូវបានកម្លាំងរដ្ឋបាលព្រៃឈេីស្រុកសេសាន្តសហការណ៍ជាមួយកម្លាំងនគរបាលប្រឆាំងបទល្មេីសសេងដ្ឋកិច្ចខេត្តបង្ក្រាបនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦រហូតមកដល់ពេលនេះនៅមិនទាន់មានចំណាត់ការនៅឡេីយគឺនៅរាយប៉ាយពាសពេញមាត់ទន្លេដដែល។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា គំនរឈេីដែលនៅរាយប៉ាយនោះមានចំនួន១១៤ដុំដែលគេគរទុកត្រៀមដឹកចេញតែត្រូវបានកម្លាំងគណៈកម្មកាជាតិចុះមកបង្ក្រាបក៏ត្រូវរាំងស្ទះនៅលេីទួលមាត់ទន្លេស្ថិតក្នុងភូមិកោះស្តៅ ឃុំកោះស្តៅ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។

ប្រភពបន្តទៀតថា ក្រោយពីកម្លាំងបង្ក្រាបរហូតមកដល់ពេលនេះគំនរឈើទាំងនោះមិនទាន់ដឹងថាមានគំរោងបែបណានៅឡេីយនោះទេ តែប្រភពផ្សេងៗបានបង្ហេីបថា កំពុងសុំយោបល់សំរេចពីខេត្តទំនងកំពុងមានថៅកែចងរត់ការរំដោះចេញពីតំបន់នោះដោយចរចាតម្លៃគ្នាមិនទាន់ត្រូវរ៉ូវ។

ទាក់ទឹននឹងករណីខាងលេីនេះលោក ឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមិនអាចសុំការបំភ្លឺបានទេដោយទូូរស័ព្ទចុចចូលគ្មានអ្នកលើក៕

image1 (1)

image2 (1)

image4

...

ដោយ៖ វុទ្ធ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print