ខេត្ដបាត់ដំបង៖ ពលករខ្មែរចំណាក ស្រុកទៅរកការងារធ្វើនៅឯប្រទេសថៃ ត្រូវឃាតកវាយសម្លាប់រួចអូសយក សពទៅកប់ចោលនៅក្នុងព្រៃរបោះ ក្បែរទីតាំងកំពុងសាងសង់មួយកន្លែង ក្នុងប្រទេសថៃខណៈដែលជនរងអង្គុយ ផឹកស៊ីជាមួយកម្មករកសាងសំណង់ធារាសាស្ដ្រនៅទីនោះ ។

ហេតុការណ៍នេះបានកើតឡើងនៅ យប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នាពេល រំលងអធ្រាត្រហើយសាកសពសមត្ថកិច្ចរកឃើញនៅចំណុចក្បែរប្រព័ន្ធធារា សាស្ដ្រទី៣ ត្រើយខាងកើតអូរ ស្ថិតក្នុង ភូមិ១ ឃុំបឹងយីថូ ស្រុកថាន់បូរី ខេត្ដ ប៉ាធុមថានី ប្រទេសថៃ ។ ជនរងគ្រោះ មានឈ្មោះ ម៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ ជាពលករខ្មែរដែលកំពុងតែដើររកការ ងារធ្វើនៅក្នុងតំបន់នោះជាមួយប្រពន្ធ ។
សាក្សីម្នាក់ឈ្មោះ ច័ន្ទ ភេទប្រុស អាយុ២៥ឆ្នាំជាពលករខ្មែរនិងជាកម្មករសាងសង់នៅក្នុងបូរីសុភាល័យនោះបាននិយាយថា ជនរងគ្រោះជាមួយនឹងប្រពន្ធ របស់គេបានមកសុំធ្វើជាកម្មករសំណង់ នៅទីនេះតាំងពីថ្ងៃទី១ ខែកុម្ភៈ ប៉ុន្ដែសុំ គេមិនបានក៏ចេះតែនៅសម្រាកជាមួយកម្មករដទៃទៀតជាបណ្ដោះអាសន្នទម្រាំ រកការងារបានធ្វើ ។
សាក្សីបានបន្ដថា នៅព្រលប់ថ្ងៃទី២ ខែកុម្ភៈជនរងគ្រោះបានអង្គុយផឹកស៊ី លេងជាមួយនឹងកម្មករចំនួន៦នាក់នៅ ក្បែរទីតាំងសាងសង់នោះរហូតដល់យប់ជ្រៅ ។ ពេលនោះគេឃើញប្រពន្ធជន រងគ្រោះចូលទៅសម្រាកមុនហើយជន រងគ្រោះនៅផឹកស៊ីលេងជាធម្មតាជា មួយគេឯងចំណែករូបគាត់(សាក្សី)ក៏ បានចូលសម្រាកដែរដោយសារតែការផឹកស៊ីនេះបានអូសបន្លាយពេលយប់ជ្រៅពេក ។
លុះព្រឹកថ្ងៃទី៣ ខែកុម្ភៈ ក៏ស្រាប់តែ បានឮភរិយាជនរងគ្រោះឆោឡោឡើង ដោយសារបាត់ប្ដីមិនឃើញចូលទៅ សម្រាកទើបក្រុមកម្មករដែលនៅទីនោះបាននាំគ្នាជួយដើររកក៏បានប្រទះឃើញ ដាវសាំមូរ៉ៃនិងដំបងឈើជ្រុងមានប្រឡាក់ ឈាមដែលឃាតករបន្សល់ទុកនៅក្បែរកន្លែងអង្គុយកើតហេតុដែលជាកន្លែង ផឹកស៊ីកាលពីយប់ទើបអ្នកគ្រប់គ្រងនៅទីនោះបានរាយការណ៍ទៅក្រុមតម្រួតក្នុងមូលដ្ឋានឱ្យចុះមកត្រួតពិនិត្យ ។
នៅពេលនោះដែរគេសង្កេតឃើញ មានក្រុមតម្រួតក្រុមគ្រូពេទ្យនិងក្រុម ត្រួតពិនិត្យបានដើរពិនិត្យជុំវិញបរិវេណទីតាំងកើតហេតុរហូតដល់ក្នុងព្រៃរបោះ ក្បែរខាងនិងបានឆ្លងទៅម្ខាងអូរនៃប្រព័ន្ធធារាសាស្ដ្រស្រាប់តែប្រទះឃើញដៃជើងជនរងគ្រោះផុសឡើងមកលើដីព្រាលៗ ដោយសារតែឃាតកសម្លាប់ហើយ អូសសពយកទៅកប់ទាំងប្រញាប់ប្រញាល់ ទើបមិនអាចកប់ឱ្យបានជ្រៅហើយខាង ជំនាញក៏បានកាយដីដើម្បីយកសពមក ពិនិត្យ ។
នៅលើដងខ្លួនជនរងគ្រោះមានស្នាមមុខរបួសចំនួន២កន្លែងដែលត្រូវឃាតក កាប់នឹងដាវសាំមូរ៉ៃត្រង់លើស្មាខាងស្ដាំចំណែកក្បាលមានស្នាមវាយនឹងដំបង ឈើជ្រុងបណ្ដាលឱ្យផុងលលាដ៏ក្បាល ផ្នែកខាងស្ដាំចំនួន២កន្លែង ។
ករណីនេះសមត្ថកិច្ចបានសន្និដ្ឋាន ជំហានដំបូងថា អំពើឃាតកម្មនេះអាច កើតឡើងដោយសារតែមានទំនាស់ក្នុង ពេលផឹកស៊ីហើយជនល្មើសមានគ្នាមិន ក្រោមពី២នាក់ឡើយ ព្រោះការវាយ សម្លាប់និងនាំសាកសពទៅកប់ក្នុងព្រៃ របោះមានចំងាយឆ្ងាយគ្រាន់បើនិងត្រូវអូសលីសពឆ្លងអូរថែមទៀត ។ ដូច្នេះ បើម្នាក់ឯងគឺមិនអាចធ្វើបានទេប៉ុន្ដែ ក្រោយពេលកើតហេតុខណៈដែលសមត្ថកិច្ចបើកការស្រាវជ្រាវដើម្បីរកអ្នកដែល ចូលរួមផឹកស៊ីកាលពីយប់ដែលមានគ្នាចំនួន៦នាក់គឺបានបាត់ម្នាក់ដោយមិន ដឹងថាគេគេចខ្លួនទៅទីណា។ ទោះជាយ៉ាង នេះក្ដីក្រុមតម្រួតកំពុងតែព្យាយាមដុត ដៃដុតជើងដើម្បីតាមរកមុខឃាតកយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យបានក្នុង ពេលឆាប់ៗខាងមុខនេះ ។
រីឯសពសមត្ថកិច្ចបានទាក់ទងមក បងប្អូនដើម្បីនាំយកត្រឡប់មកកម្ពុជា វិញនៅពេលប្រពន្ធជនរងគ្រោះរត់ការ ច្បាប់រួចរាល់ ៕

ដោយ៖ សំ វិច្ឆិកា










