រដ្ឋមន្រ្តីក្រសួងទេសចរណ៍ “ផែនទី​ចង្អុល​ផ្លូវ​“ ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្រោយ​វិបត្តិ​កូ​វីដ​-១៩

ចែករំលែក៖

  1. ភ្នំពេញ លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អះអាងថា ក្រោយវិបត្តិកូវីដ​-១៩(Post- COVID-19)​ ក្រសួងបានរៀបចំសេចក្តីព្រាង​ “ផែនទីចង្អុលផ្លូវ​/Roadmap” ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញ ដោយលោករដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់ថាសេចក្តីព្រាង​«​ផែនទីចង្អុលផ្លូវ​»​នេះ នឹងអនុវត្តបន្តក្នុងដំណាក់កាល​New Normal នៅចុងឆ្នាំ២០២០ ដើមឆ្នាំ២០២១

ក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ និងគណៈកម្មការទីនៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី១៣ ខែសីហាថ្មីៗនេះ លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា៖ សេចក្តីព្រាង​«​ផែនទីចង្អុលផ្លូវ​»​នេះ គ្រោងនឹងរៀបចំដាក់ចេញជាផែនការសកម្មភាព និងការងារសកម្មភាពរបស់តួអង្គសំខាន់ៗក្នុងវិស័យទេសចរណ៍កម្ពុជា ដើម្បីក្តាប់យកមកវិញនូវចំនួនភ្ញៀវទេសចរ លាននាក់ ក្នុងឆ្នាំ២០២៥

លោក ថោង ខុន បានរៀបរាប់ថាសេចក្តីព្រាង​«​ផែនទីចង្អុលផ្លូវ​»​នេះ គឺផ្តោតលើគោលដៅយុទ្ធសាស្ត្រចំនួន  និងបែកចែកជាដំណាក់កាលសំខាន់ៗ ដោយក្នុងនោះមានយុទ្ធសាស្ត្រទី១៖ ជំនួយផ្នែកសេដ្ឋកិច្ចចំពោះវិស័យឯកជន និងការងារ​(​ពិសេសជួយដល់សហគ្រាសធន់តូចនិងមធ្យម​[SME] និងការដាក់ចេញនូវ​Stimulus Package)​ យុទ្ធសាស្ត្រទី២៖  ជាយុទ្ធសាស្ត្រទីផ្សារអទិភាពតាមដំណាក់កាល ដោយត្រូវបង្កើនភាពជឿទុកចិត្ត និងភាពជឿជាក់​, កំណត់តម្លៃសមរម្យ ដែលត្រូវនឹងធនធាន លទ្ធភាពដែលភ្ញៀវទេសចរមាននៅក្នុងដំណាក់ថ្មី ពិសេសការសម្រួលដល់ការធ្វើដំណើរ និងយុទ្ធសាស្ត្រទី៣៖ គឺការរៀបចំអភិបាលកិច្ចទេសចរណ៍កម្ពុជាឡើងវិញ

ដោយឡែក ដំណាក់ទាំងនៃការរអនុវត្តផែនទីចង្អុលផ្លូវនោះមាន ដំណាក់ទី១៖ ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាល​New Normal និងការរៀបចំផែនការសម្រាប់ស្តារវិស័យទេសចរណ៍ឡើងវិញ​(​ឆ្នាំ២០២០ ដល់ឆមាសទីឆ្នាំ២០២១) ដោយក្រសួងទេសចរណ៍ផ្តោតសំខាន់លើការជំរុញទេសចរណ៍ក្នុងស្រុក ដោយអនុវត្តវិធានការសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងរៀបចំ អនុវត្តរបៀងទេសចរណ៍សុវត្ថិភាព នេះបើតាមលោក ថោង ខុន ដោយលោកបានបន្តថា ដំណាក់ទី គឺជាការជំរុញ និងស្តារឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ​-១៩ (​នៅឆមាសទីឆ្នាំ២០២១ដល់២០២៣)​

លោក ថោង ខុន មានប្រសាសន៍ដូច្នេះ«​ទោះជារកឃើញរ៉ាក់សាំង​[​ការពារកូវីដ​-១៩]​ក៏ដោយ យើងក៏ត្រូវបន្តពិនិត្យ និងពិគ្រោះយោបល់ជាមួយក្រសួងសុខាភិបាលជានិច្ច ដោយរំលឹកភ្ញៀវទេសចរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្ត  និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល​»​  បើប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ ក្រសួងទេសចរណ៍នឹងពិនិត្យលទ្ធភាពក្នុងការរៀបចំព្រឹត្តិការណ៍នានា ដែលបានគ្រោងទុកក្នុងផែនការកាលពីដើមឆ្នាំ២០២០ ដូចជា ព្រឹត្តិការណ៍កីឡាម៉ារ៉ាតុន​, អង្គរសង្ក្រាន្ត និងព្រឹត្តិការណ៍​Mozart…​ជាដើម

លោករដ្ឋមន្រ្តីបន្តថា លើសពីនេះនៅឆ្នាំ២០២២ ក្រសួងនឹងត្រៀមរៀបចំព្រឹត្តិការណ៍​ASEAN Summit, ការរៀបចំវេទិកាទេសចរណ៍អាស៊ាន​(ATF), ការរៀបចំសន្និបាតក្លឹបឆ្នេរដែលស្អាតជាងគេបំផុតលើសកលលោក និងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់តំបន់ឆ្នេរ ជាដើមពិសេសជាងនេះទៅទៀត នៅឆ្នាំ២០២៣ ដែលឆ្នាំកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(The 32th SEA Game)​នោះក្រសួងទេសចរណ៍ បានត្រៀមរៀបចំគោលដៅទេសចរណ៍ផ្ទះទី(Second Home) តាមរយៈការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ ត្រៀមទទួលប្រភេទភ្ញៀវតេសចរពិសេស​(Green Travel Bubble)​

លោក ថោង ខុនអះអាងទៀតថា ចំណែកដំណាក់ទីវិញ គឺជាការរៀបចំឆ្ពោះទៅអនាគតថ្មី​(​ឆ្នាំ២០២៤២០២៥)​នៃវិស័យទេសចរណ៍កម្ពុជាដោយសំដៅការទាញផលប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើនបំផុត ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវឱ្យបានលើសមុនមានវិបត្តិកូវីដ​-១៩ «​ជារួម វិស័យទេសចរណ៍កម្ពុជា នឹងផ្តោតលើការបង្កើនភាពជឿទុកចិត្ត និងភាពជឿជាក់ របស់ភ្ញៀវទេសចរឡើងវិញ ដោយផ្សារភ្ជាប់នឹងការរក្សាភាពធន់ដល់មូលដ្ឋានអាជីវកម្មទេសរណ៍កម្ពុជា​»​

គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងរយៈពេលខែដើមឆ្នាំ២០២០នេះ កម្ពុជាមានភ្ញៀវទេសចរអន្តរជាតិ ត្រឹម,១៨លាននាក់ ប៉ុណ្ណោះ ចំនួននេះគឺបានធ្លាក់ចុះ៦៤,ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩  ការធា្លក់ចុះនៃចំនួនភ្ញៀវទេសចរនេះដោយសារតែវិបត្តិនៃជំងឺកូវីដ​-១៩ បានធ្វើឱ្យអាជីវកម្មក្នុងវិស័យទេសចរណ៍បិទទ្វារអស់ជាង ពាន់ទីតាំងនិងមនុស្សដែលធ្វើការងារផ្ទាល់ក្នុងវិស័យនេះ បាត់បង់ការងារចំនួនម៉ឺននាក់ ដោយគិតត្រឹមតែដើមខែសីហានេះ ប៉ុណ្ណោះ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print