អាជ្ញាធរម៉ាឡេស៊ី រកឃើញទម្រង់ថ្មីនៃជំងឺ COVID-19 ដែលអាចឆ្លងរាលដាលលឿនរហ័សជាងវីរុសដែលមានប្រភពចេញពីទីក្រុងវូហាន១០ដង

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន The Star ចេញផ្សាយនារសៀលថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០ថ្មីៗនេះថា វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្តម៉ាឡេស៊ី បានរកឃើញទម្រង់បំលែងថ្មីនៃជំងឺ COVID-19 ដែលមានឈ្មោះបច្ចេកទេសថា D614G ក្រោយពិនិត្យលើសំណាកអ្នកជំងឺ ៣នាក់ដែលមានប្រភពចម្លងចេញសង្កាត់ Sivagangga នៃប្រទេសឥណ្ឌា និងម្នាក់ទៀតចេញពីទីក្រុង Ulu Tiram រដ្ឋ Johor នៃប្រទេសម៉ាឡេសុី។

លោកវេជ្ជបណ្ឌិត Noor Hisham Abdullah មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថា អំបូរថ្មីនេះគឺជាទម្រង់បំលែងខ្លួនចេញពីវីរុស Sars-CoV-2 ដែលជាវីរុសបង្កឲ្យមានជំងឺរាតត្បាតសកល Covid-19 ខណៈអំបូរនេះទៀតសោត វាអាចឆ្លងរាលដាលលឿនរហ័សជាងវីរុសដែលបានរកឃើញដំបូងនៅទីក្រុងវូហានទៅទៀត។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលម៉ាឡេស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ទម្រង់ បំលែង D614G នៃជំងឺ COVID-19 ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញតាំងពីខែកក្កដា ឆ្នាំ២០២០ មកម្លេះ ដែលទំនងជាវិវឌ្ឍចេញពីការសិក្សាលើវ៉ាក់សាំងដែលគ្មានប្រសិទ្ធភាព ឬមិនពេញលេញ។ បន្ថែមពីនេះលោក បានធ្វើការណែនាំដល់សាធារណជនទាំងអស់ ឲ្យបន្តអនុវត្តវិធានការបង្ការឲ្យបានខ្ជាប់ខ្ជួនដូចជា ការរក្សាគម្លាតសុវត្ថិភាព ការពាក់ម៉ាស់ និងការរក្សាអនាម័យផ្ទាល់ខ្លួនជាដើម។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះម៉ាឡេសុី បានកត់ត្រាករណីឆ្លង COVID-19 សរុបជាង ,២០០ករណី ក្នុងនោះមនុស្ស ១២៥នាក់ស្លាប់និង ,៨៥៩នាក់ទៀតបានជាសះស្បើយឡើងវិញ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print