គ្រោះរញ្ជួយដីនៅប្រទេសហ្វីលីពីនកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារទីក្រុង Pawican

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទីអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០នេះ បើតាមប្រភពពីទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) ដែលដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ថា មានករណីគ្រោះរញ្ជួយដីមួយដែលមានកម្លាំង .៩រ៉ិចទ័រ បានវាយប្រហារតំបន់ភាគឦសាននៃទីក្រុង Pawican ប្រទេសហ្វីលីពីន។

ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) បានបញ្ជាក់ថា ចំណុចកណ្តាលនៃការរញ្ជួយដីដែលមានជម្រៅ ៣៣. គីឡូម៉ែត្រខាងលើនេះ ត្រូវបានគេកំណត់ជាបឋមថា មានរយៈទទឹងខាងជើង ១២.១០១ ដឺក្រេ និងរយៈបណ្តោយខាងកើត ១២៤.០៨៧ ដឺក្រេ។

បច្ចុប្បន្ន ក្រោយកើតហេតុភ្លាមៗ អាជ្ញាធរមិនទាន់អះអាងថា មានអ្នកស្លាប់ ឬរងរបួសនៅឡើយទេនោះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print