អភិបាលខណ្ឌដូនពេញដាក់វិធានការអនុវត្តច្បាប់ឃាត់ខ្លួនអ្នកកត់ឆ្នោតកន្ទុយលេខខុសច្បាប់ពីថ្ងៃទី១ខែមិនាឆ្នាំ២០១៦នេះតទៅ

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីថ្ងៃ១ ខែមិនា ឆ្នាំ២០១៦ខាងមុខនេះតទៅ លោកគួច ចំរើនអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយឃាត់ខ្លួនបណ្តាមេឆ្នោត និងអ្នកកត់ឆ្នោតកន្ទុយលេខខុសច្បាប់នៅក្នុងដែនដីរបស់ខ្លួន ខណៈល្បែងឆ្នោតកត់កន្ទុយខុសច្បាប់ បានកំពុងបានកក្រើកខ្លាំងនិងចេញមុខខ្លាំងនៅក្នុងដែនដីខណ្ឌដូនពេញ ។

ជាក់ស្តែងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំកោះអញ្ជើញអ្នកកត់ឆ្នោតកន្ទុយលេខ ប្រមាណជិត១០០នាក់ មកធ្វើណែនាំឲ្យយល់ដឹងពីច្បាប់ នៅក្នុងសាលាខណ្ឌដូនពេញផងដែរ ។

គួរបញ្ជាក់ផងដែរថានៅក្នុងកិច្ចប្រជុំ លោកអភិបាល បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១ ខែមិនានេះតទៅ សាលាខណ្ឌដូនពេញ និងមិនអនុញ្ញាត្តិឲ្យមានការលេងល្បែងចាក់ឆ្នោត កត់កន្ទុយលេខខុសតទៅទៀតទេ ប៉ុន្តែការទុកពេលក្នុងរយៈពេលជិត១ខែនេះ មិនមែនបានន័យថា សាលាខណ្ឌបើកការអនុវត្តឲ្យលេងនោះទេ ពោលគឺអាចនឹងមានកំលាំងថ្នាក់ជាតិ និងថ្នាក់សាលារាជធានីចុះទៅបង្ក្រាបដោយផ្ទាល់ ខណៈបងប្អូននៅតែបន្តលេងល្បែងឆ្នោត កត់កន្ទុយលេខស៊ីសងប្រាក់ខុសច្បាប់។ ដោយឡែកសម្រាប់ល្បែងឆ្នោត ដែលមានច្បាប់ មានប័ណ្ណអនុញ្ញត្តិត្រឹមត្រូវ គឺ សាលាខណ្ឌបានអនុញ្ញាត្តិឲ្យបន្តមានជាធម្មតា ។

ដោយឡែកលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងដែរថា អ្នកលេងល្បែងឆ្នោតកត់កន្ទុយខុសច្បាប់ តាមច្បាប់តុលាការអាចផ្តន្ទាទោសពន្ធនាគារក្នុងរយៈពេលពី ១សប្តាហ៍ដល់១ខែ ហើយការផ្តន្ទាទោសនោះ បើអ្នកលេងមិនមានរៀងចាល គឺត្រូវពិន័យជាប្រាក់ប្រមាណជិត៥សែនរៀល និងដាក់ពន្ធនាគាពី១ ខែដល់១ឆ្នាំ ដោយឡែកសម្រាប់អ្នកកត់ឆ្នោតវិញ៥លាន ដល់២០លានរៀល ជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ។

គួររំលឹកថា វិធានការបង្ក្រាប មិនឲ្យមានល្បែងកត់ឆ្នោតកន្ទុយលេខ នៅលើដែនដីខណ្ឌដូនពេញនេះ បានឡើងបន្ទាប់ពី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ កន្លងមកថ្មីនេះ អភិបាលខណ្ឌដូនពេញ បានប្រកាសចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦កន្លងមកថ្មីៗនេះតទៅ នៅក្នុងមូលដ្ឋានដែនដីរបស់ខ្លួនគ្រប់គ្រង នឹងមិនឲ្យមានកន្លែងបើកទីតាំងល្បែងហ្គេមខុសច្បាប់ ប៉ុន្តែលើកលែងតែទីតាំងល្បែងហ្គេមនៅក្នុងផ្សារទំនើបធំ ដែលហួសពីគ្រប់គ្រងរបស់ខ្លួន ។ ហើយលោក គួច ចំរើនបានថា គ្រប់បណ្តាលប្រជាពលរដ្ឋចាប់ពីពេលនេះមក ប្រ​សិនបើប្រទះឃើញកន្លែងបើកទីតាំងហ្គេមខុសច្បាប់ ពិសេសការលួចបើកល្បែងហ្គេមនៅពេលយប់ សូមមេ​ត្តារាយការណ៍អាជ្ញាធរ និងមន្ត្រីសាលាខណ្ឌដូនពេញ ដើម្បីចាត់វិធានការចុះបង្ក្រាបទៅតាមនីតិវិធី ៕

image

image

image

image

image

image

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print