ដើម្បីកាត់បន្ថយភាពតានតឹង ថៃចាប់ផ្តើមដំណើរការកែទម្រង់រដ្ឋធម្មនុញ្ញ

ចែករំលែក៖

រដ្ឋាភិបាលថៃ បានសម្រេច កែទម្រង់រដ្ឋធម្មនុញ្ញ​ដើម្បីកាត់បន្ថយភាពតានតឹង​ ខណៈក្រុមនិស្សិតបាននាំគ្នាធ្វើបាតុកម្ម​ ទាមទារកែទម្រង់រដ្ឋធម្មនុញ្ញ និងស្នើឲ្យរដ្ឋាភិបាលលាលែងពីតំណែង​។
ប្រធានរដ្ឋសភាថៃលោក Chuan Leekpai បានយល់ព្រមសំណើរស្តីពីការកែទម្រង់រដ្ឋធម្មនុញ្ញ ​មាត្រាទី២៥៦ ដើម្បីបើកផ្លូវ​ឲ្យបង្កើតគណៈកម្មការ​ ព្រាងច្បាប់រដ្ឋធម្មនុញ្ញថ្មី ធ្វើឡើងដោយគណបក្សប្រឆាំង​។ គណបក្សដែលចូលរួម សរសេររដ្ឋធម្មនុញ្ញថ្មីកែទម្រង់ មាន គណបក្សភឿថៃ​ គណបក្ស Prachachat, Puea Chat, Thai People Power និង​គណបក្ស Seriruamthai។
តាមមាត្រា ទី២៥៦ នៃច្បាប់រដ្ឋធម្មនុញ្ញ​ ដើម្បីផ្លាស់ប្តូរ កែទម្រង់រដ្ឋធម្មនុញ្ញ គឺត្រូវ ទទួលបានការគាំទ្រយ៉ាងតិច​១ភាគ​៣ នៃសមាជិកព្រឹទ្ធសភា​ ឬ សមាជិករដ្ឋសភា​៨៤រូប​។ក្នុងពេលជាមួយគ្នានេះដែរ​ ប្រធានព្រឹទ្ធសភា ថៃ លោក Pornpetch Wi-chitcholchai បានច្រាលចោលសំណើរពីក្រុមនិស្សិតឲ្យរំលាយរដ្ឋសភា បោះឆ្នោតជាថ្មី​។
កាលពីថ្ងៃទី១៧ខែសីហា នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា បានច្រាលចោលការអំពាវនាវរបស់ក្រុមបាតុករនិស្សិត រំលាយរដ្ឋសភា កែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញ មាត្រាទី ២៦៩ និង ២៧២​នៃច្បាប់ រដ្ឋធម្មនុញ្ញជាតិ​។សកម្មភាពខាងលើរបស់រដ្ឋាភិបាលថៃ គឺដើម្បីបញ្ជប់ ការធ្វើបាតុកម្ម​ ប្រឆាំងរដ្ឋាភិបាល​នៅទីក្រុងបាងកក​ ជាច្រើនថ្ងៃកន្លងមក​៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print