រុស្ស៊ីពិភាក្សាតភ្ជាប់ជើងហោះហើរទៅកាន់ប្រទេសចិននិងវៀតណាម

ចែករំលែក៖

លោក Vitaly Saveliev អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍​Aeroflot បានឲ្យដឹងថា​​ រុស្ស៊ីបានពិភាក្សាតភ្ជាប់ជើងហោះហើរទៅកាន់ប្រទេសចិននិងវៀតណាម​។
លោក Vitaly Saveliev បានបញ្ជាក់ថា «យើងកំពុងតែពិភាក្សាជាមួយ​ចិន​និងវៀតណាម​ ហើយជើងហោះហើរនឹងត្រូវបើកដំណើរការឡើងវិញ​។​ កន្លងមកយើងបានហោះហើរទៅកាន់តែ​៤ប្រទេសប៉ុណ្ណោះ»។
លោក Vitaly Saveliev បន្តទៀតថា ដើម្បីតភ្ជាប់ជើងហោះហើរឡើងវិញ​​ចាំបាច់ត្រូវតែមានទំនុកចិត្ត ពីកម្រិតសុវត្ថិភាពរាល់ជើងហោះហើរនីមួយៗ​។​ ការហោះហើរក្នុងរដូវកាលកូវីដ​-១៩ គឺត្រូវតែធ្វើឲ្យប្រទេសជាដៃគូមានភាពជឿជាក់​។
លើសពីនេះទៅទៀត អគ្គនាយកក្រុមហ៊ុនAeroflot បានឲ្យដឹងថា មានប្រទេស​២ក្នុងតំបន់អឺរ៉ុប​បានស្នើតភ្ជាប់ជើងហោះហើរជាមួយរុស្ស៊ី ប៉ុន្តែក្រុមហ៊ុន​Aeroflotបានបដិសេធ​។ ចាប់តាំងពីថ្ងៃទី​១ខែសីហា​ រុស្ស៊ីបានតភ្ជាប់ជើងហោះហើរអន្តរជាតិក្រោយពីបានផ្អាក​តាំងពីចុងខែមីនា ។ នៅពេលនេះដែរ ជើងហោះហើរទៅកាន់ប្រទេសអង់គ្លេស Tanzania តួកគី ស្វីសទទួលបានការអនុញ្ញាតហោះហើរផងដែរ៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print