ខេត្តព្រះវិហារ៖ ក្នុងរយះពេល ២ថ្ងៃ ( ថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ) នៃការឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខេត្តព្រះវិហារ បានទទួលភ្ញៀវទេសចរសរុបចំនួន ២២,៩០០នាក់ ក្នុងនោះមាន ភ្ញៀវជាតិចំនួន ២២,៧៧៨នាក់ និងភ្ញៀវទេសចរបរទេសចំនួន ១២២នាក់។
ជាមួយនិងការទស្សនាកម្សាន្តសប្បាយនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរនានានៅក្នុងខេត្ត ភ្ញៀវទេសចរទាំងអស់ក៏ទទួលបាននូវសុខសុវត្ថិភាពល្អ ទាំងការធ្វើដំណើរ ស្នាក់នៅ និងទទួលទានអាហារនៅតាមគោលដៅនីមួយៗ ។
ក្នុងឱកាសនោះដែរ អាជ្ញាធរថ្នាក់ខេត្ត បានអនុវត្តនូវវិធានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៏ ដែលក្រសួងទេសបានដាក់ចេញ ក៏ដូចជាគោរពតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលជម្ងឺកូវីដ ១៩ ដែលវិធានទាំងនេះមន្ទីរទេសចរណ៍បានផ្សព្វផ្សាយដល់គ្រប់ទីតាំងអាជីវកម្មសេវាកម្មទេសចរណ៏ និងតាមរមណីយដ្ឋាន ក៏ដូចជា៖ សហគមន៍គោលដៅទេសចរក្នុងខេត្តផងដែរ ៕ដោយ៖សហការី